សេចក្តីជូនដំណឹង ស្តីពីការគ្រប់គ្រងការបង្ហោះដ្រូន (Drone) គ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្តកំពង់ចាម
នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីជូនដំណឹង ហាមឃាត់ដាច់ខាតនូវការបង្ហោះដ្រូន (Drone) គ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ចាប់ពីពេលនេះតទៅ ដើម្បីពង្រឹងការគ្រប់គ្រង និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងគ្រាដែលប្រទេសជាតិរងការរំលោភបំពានអធិបតេយ្យភាព និងបូរណភាពទឹកដីពីសំណាក់ប្រទេសថៃ។ រដ្ឋបាលខេត្តក៏បានណែនាំឱ្យប្រជាពលរដ្ឋរាយការណ៍ជាបន្ទាន់ដល់សមត្ថកិច្ច ប្រសិនបើឃើញមានការបង្ហោះដ្រូនក្នុងមូលដ្ឋានរបស់ខ្លួន និងបានក្រើនរំលឹកកុំឱ្យមានការបង្ហោះ ឬចែកចាយរូបភាព/វីដេអូដែលប៉ះពាល់ដល់កិច្ចការពារជាតិ។
រដ្ឋបាលខេត្តកំពង់ចាម
