សេចក្តីថ្លែងការណ៍ផ្លូវការរបស់ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា បន្ទាប់ពីការប្រកាសសាលដីការលើសវនាការបណ្តឹងឧទ្ធរណ៍របស់លោក កឹម សុខា
នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ផ្លូវការណ៍បន្ទាប់ពីការប្រកាសសាលដីការលើសវនាការបណ្តឹងឧទ្ធរណ៍របស់លោក កឹម សុខា។
ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជាចង់ឃើញ លោក កឹម សុខា ត្រូវបានដោះលែង និងសេរីភាពនយោបាយរបស់លោកត្រូវបានស្ដារឡើងវិញ។ ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជាជឿជាក់ថា រឿងនេះនឹងជួយពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ នៅក្នុងបរិបទនេះ ស្ថានទូតអង់គ្លេសមានការខកចិត្តចំពោះលទ្ធផលនៃសវនាការលើបណ្តឹងឧទ្ធរណ៍នៅថ្ងៃនេះ។
ស្ថានទូតអង់គ្លេសប្រចាំប្រទេសកម្ពុជា
