លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ជប៉ុនលើកទី១៤
នៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ជប៉ុនលើកទី១៤។ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គជប៉ុនលើកទី១៤ តាមប្រព័ន្ធវីដេអូ ដែលកិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តម ម៉ូតេហ្គីតូស៊ីមីសឺ រដ្ឋមន្ត្រីការបរទេសជប៉ុន និងមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសមេគង្គផ្សេង ទៀត រួមមាន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ