សេចក្ដីប្រកាសព័ត៌មាន៖ ប្រទេសជប៉ុនផ្តល់ថវិកាសរុបចំនួន ៣៤២.៦៦៣ ដុល្លារអាមេរិកសម្រាប់កែលំអបរិស្ថាននៃការសិក្សាសម្រាប់កុមារពិការ និងសាងសង់អគារមន្ទីរពេទ្យ
នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ, ជំនួយគូសាណូណិ, នូវថវិកាសរុបចំនួន ៣៤២.៦៦៣ ដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍន៍លើបរិស្ថានសិក្សារបស់កុមារពិការក្នុងខេត្តកណ្តាល និងការសាងសង់អគារមន្ទីរពេទ្យក្នុងខេត្តតាកែវ មណ្ឌលគិរី និងខេត្តកំពង់ធំ។ កិច្ចសន្យាផ្តល់ជំនួយត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ ដោយឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងអង្គភាពទទួលជំនួយទាំងបួន។
ស្ថានទូតជប៉ុននៅកម្ពុជា