សេចក្ដីប្រកាសព័ត៌មានស្ដីពីកម្ពុជាស្វាគមន៍ការតែងតាំងប្រធានគណៈកម្មការផ្សះផ្សា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ
នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីកម្ពុជាស្វាគមន៍ការតែងតាំងប្រធានគណៈកម្មការផ្សះផ្សា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ។
បន្ទាប់ពីមានការប្រកាសនៅថ្ងៃនេះដោយតុលាការមជ្ឈត្តិការអចិន្ត្រៃយ៍ថា អ្នកផ្សះផ្សាទាំងបួន រូបបានតែងតាំងលោកស្រី Katrina Cooper ជាប្រធានគណៈកម្មការផ្សះផ្សា ដែលត្រូវបង្កើតឡើងស្រប តាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍ចំពោះការតែងតាំងនេះ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
