​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​សង្គម​ស៊ី​វិល​ និង​ក្រុម​អ្នកជំនាញ​ចាប់ផ្តើម​ការ​វាយតម្លៃ​រហ័ស​លើ​ហេតុ​ប៉ះពាល់​បរិស្ថាន​នៃ​ការ​ប្រើប្រាស់​អាវុធ​គីមី​នៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ​

​នៅ​ថ្ងៃ​ទី​៤​ ខែកញ្ញា​ ឆ្នាំ​២០២៥​ អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា​ អង្គការ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ សហព័ន្ធ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​អង្គការ​ប៉ា​ដិ​ក​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​សង្គម​ស៊ី​វិល​ និង​ក្រុម​អ្នកជំនាញ​ចាប់ផ្តើម​ការ​វាយតម្លៃ​រហ័ស​លើ​ហេតុ​ប៉ះពាល់​បរិស្ថាន​នៃ​ការ​ប្រើប្រាស់​អាវុធ​គីមី​នៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ​។​

​សម្ព័ន្ធ​នៃ​អង្គការ​សង្គម​ស៊ី​វិល​កម្ពុជា​ រួម​មាន​ អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា​ អង្គការ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ សហព័ន្ធ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​អង្គការ​ប៉ា​ដិ​ក​រួម​ជាមួយនឹង​ក្រុមចម្រុះ​នៃ​អ្នកឯកទេស​/​អ្នក​ការពារ​បរិស្ថាន​ មេធាវី​ អ្នកតស៊ូ​មតិ​ និង​អ្នកជំនាញ​សិទ្ធិ​មនុស្ស​ និង​អ្នកឯកទេស​សង្គម​ នឹង​ធ្វើការ​វាយតម្លៃ​រហ័ស​រយៈពេល​បួន​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​៥-៨​ ខែកញ្ញា​ ឆ្នាំ​២០២៥​ នៅ​តាម​តំបន់​សំខាន់ៗ​នៃ​ប្រទេស​កម្ពុជា​។​

អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា អង្គការមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា និងអង្គការប៉ាដិក

ទាញយក៖ pdf