សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ការ​បន្ត​ទប់ស្កាត់​សកម្មភាព​អាជីវកម្ម​រ៉ែ​មាស​អនាធិបតេយ្យ​ ស្ថិត​នៅ​ភូមិសាស្ត្រ​ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ​

នៅ​ថ្ងៃ​ទី​១៧​ ខែមករា​ ឆ្នាំ​២០២៤​ ក្រសួង​រ៉ែ​ និង​ថាមពល​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ការ​បន្ត​ទប់ស្កាត់​សកម្មភាព​អាជីវកម្ម​រ៉ែ​មាស​អនាធិបតេយ្យ​ ស្ថិត​នៅ​ភូមិសាស្ត្រ​ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ​។​

​ក្រសួង​រ៉ែ​ និង​ថាមពល​ ដោយ​មាន​មន្ទីរ​រ៉ែ​ និង​ថាមពល​ ខេត្ត​ត្បូងឃ្មុំ​ ជា​សេនាធិការ​ បាន​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​ ចុះ​ពិនិត្យ​ និង​ទប់ស្កាត់​ ទីតាំង​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​លួចលាក់​ចំនួន​ ៣​ (​បី​)​ ទីតាំង​ បន្ថែម​ទៀត​ នៅ​ក្នុងស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ​ ព្រមទាំង​បាន​ណែនាំ​ដល់​ម្ចាស់​ទីតាំង​អាជីវកម្ម​រ៉ែ​មាស​ទាំងនោះ​ អំពី​នីតិវិធី​ច្បាប់​ និង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​លើ​សុវត្ថិភាព​ សុខភាព​ និង​បរិស្ថាន​។​ បន្ទាប់​ពី​ទទួល​បានការ​ណែនាំ​ ម្ចាស់​ទីតាំង​ ទាំងអស់​បាន​ស្ម័គ្រចិត្ត​រុះរើ​ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​របស់​ខ្លួន​។

​ក្រសួង​រ៉ែ​ និង​ថាមពល​

ទាញយក៖ pdf