សេចក្តី​ប្រកាស​ព័ត៌មានស្តីពីគណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​

នៅ​ថ្ងៃ​ទី​៧​ ខែមេសា​ ឆ្នាំ​២០២៦​ រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មានស្តីពីគណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​។

រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​ មាន​កិត្តិយស​សូម​ជម្រាប​ជូន​ជនរួមជាតិ​ និង​សាធារណ​ជនជាតិ​-​អន្តរជាតិ​ទាំងអស់​ឱ្យ​បាន​ជ្រាប​ថា​កន្លង​មក​ គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​ (JBC)​ ភាគី​កម្ពុជា​ បាន​បញ្ជូន​កំណត់​ទូត​ជា​ច្រើន​លើក​ទៅ​គណៈកម្មការ​ JBC​ ភាគី​ថៃ​ ដើម្បី​ស្នើ​រៀបចំ​កិច្ចប្រជុំ​ពិសេស​របស់​ គណៈកម្មការ​ JBC​ ប៉ុន្តែ​ភាគី​ថៃ​បាន​ឆ្លើយ​តប​ដោយ​ស្នើ​លើក​ពេល​ជា​បន្តបន្ទាប់​ ក្រោម​ហេតុផល​រង់ចាំ​ នីតិវិធី​ផ្ទៃក្នុង​ដើម្បី​តែងតាំង​សមាសភាព​ JBC​ ថ្មី​របស់​ខ្លួន​ ក្រោយ​ពី​គណៈរដ្ឋមន្ត្រី​ថៃ​ថ្មី​ត្រូវ​បាន​បង្កើត​ឡើង​។​

 

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន

ទាញយក៖ pdf