សេចក្តីប្រកាសព័ត៌មានស្តីពីពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០២៥-២០៣០
នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងកិច្ចការនារី បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០២៥-២០៣០»។
ពិធីនេះមានគោលបំណងផ្សព្វផ្សាយឱ្យបានទូលំទូលាយជូនក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាប្រតិបត្តិករដ៏សំខាន់ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងសាធារណជនទូទៅ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វប្បធម៌អហិង្សា និងភាពសុខដុមរមនាក្នុងសង្គមកម្ពុជាតាមរយៈការបង្ការទប់ស្កាត់ និងធ្វើកិច្ចអន្តរាគមន៍ករណីអំពើហិង្សាលើស្ត្រី និងក្មេងស្រីប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។
ក្រសួងកិច្ចការនារី
