សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​ជំនួប​រវាង​សម្តេច​មហា​បវរ​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​លោក​ Lee​ Q.​ Shim​ ប្រធាន​ក្រុមហ៊ុន​ Lee​ Li​ Holdings​ Group

​នៅ​ថ្ងៃ​ទី​ ២​ ខែ​ក​ក្ត​ដា​ ឆ្នាំ​២០២៤​ ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​ជំនួប​រវាង​សម្តេច​មហា​បវរ​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​លោក​ Lee​ Q.​ Shim​ ប្រធាន​ក្រុមហ៊ុន​ Lee​ Li​ Holdings​ Group​ នៅ​លើ​គេហទំព័រ​បណ្តាញ​សង្គម​ផ្លូវការ​របស់​ខ្លួន​។​

​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ លោក​ Lee​ Q.​ Shim​ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ចំពោះ​សម្ដេច​ធិ​បតី​ និង​បាន​គោរព​ជម្រាប​ជូន​អំពី​ដំណើរការ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ ក៏​ដូច​ជា​ គោលបំណង​នៃ​ ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​កាន់​ប្រទេស​កម្ពុជា​។​ 

ខុទ្ទកាល័យនាយករដ្ឋមន្ត្រី

ទាញយក៖ pdf