សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​

​នៅ​ថ្ងៃ​ទី​ ២៥​ ខែធ្នូ​ ឆ្នាំ​២០១៨​ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដល់​សាធារណជន​ ស្តី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ ដែល​បាន​ប្រារព្ធ​នៅ​វេលា​ម៉ោង​ ៣​ រសៀល​។​ បន្ទាប់​ពី​បាន​ពិភាក្សា​តាម​របៀបវារៈ​ អង្គប្រជុំ​គណៈកម្មាធិការ​អចិ​ន្ទ្រៃ​យ៍​រដ្ឋសភា​ បាន​សម្រេច​ប្រគល់​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​ វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ ក្រុមប្រឹក្សា​ខេត្ត​ ក្រុមប្រឹក្សា​ក្រុង​ ក្រុមប្រឹក្សា​ស្រុក​ ក្រុមប្រឹក្សា​ខណ្ឌ​ ដែល​ជា​តំណាងរាស្ត្រ​ហត្ថលេខី​ចំនួន​ ៩២​ រូប​ ដល់​គណៈកម្មការ​នីតិកម្ម​ និង​យុត្តិធម៌​នៃ​រដ្ឋសភា​ ធ្វើការ​ពិនិត្យ​ និង​សិក្សា​ហើយ​ធ្វើ​របាយការណ៍​ ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ​។​

រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

ទាញយក៖ pdf