ស្តារស្ថានភាពសិទ្ធិមនុស្សឡើងវិញនៅមុនពេលបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ
នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២១ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានចេញសេចក្តីថ្លែងការណ៏រួម ស្តីពីការស្តារស្ថានភាពសិទ្ធិមនុស្សឡើងវិញនៅមុនពេលបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ។ ខណៈដែលស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានៅតែប្រឈមជាបន្តបន្ទាប់ អង្គការសង្គមស៊ីវិល សហជីពសមាគម និងសហគមន៍មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការវិវឌ្ឍន៍នាពេលថ្មីៗនេះចំពោះបំណងរបស់រាជរដ្ឋាភិបាលក្នុងការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ។
រដ្ឋាភិបាលត្រូវបានស្នើសុំឱ្យផ្តល់អាទិភាពលើការស្តារស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាឡើងវិញជាមុនសិន មុនពេលដែលបង្កើតស្ថាប័ននេះឡើងដើម្បីធានាថាការបង្កើតស្ថាប័ននេះនឹងផ្តល់អត្ថប្រយោជន៍ពិតប្រាកដក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សជាជាងការបង្កើតឡើងដើម្បីគ្រាន់តែបំពេញទៅតាមការអះអាងប្តេជ្ញាចិត្តផ្នែកសិទ្ធិមនុស្សរបស់រដ្ឋាភិបាលនាពេលកន្លងមកប៉ុណ្ណោះ។
មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ