សេចក្តីថ្លែងការណ៍ស្តីពីការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ ២០២១
នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២០ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានចេញសេចក្តីថ្លែងការណ៍មួយទាក់ទងនឹងការពន្យារពេលជាបណ្តោះអាសន្ននៃការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ ២០២១។ សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងដោយផ្អែកលើកាលៈទេសៈបច្ចុប្បន្នជាក់ស្តែងនៃការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់វិស័យវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើង។ ដោយមើលឃើញពីផលប៉ះពាល់ពីជំងឺនេះ ការពន្យាពេលការចរចាប្រាក់ឈ្នួលអប្បបរមាបណ្តោះអាសន្ននឹងក្លាយជាយន្តការមួយដើម្បីទ្រទ្រង់វិស័យនេះឱ្យនៅមានស្ថេរភាព ក៏ដូចជារក្សាបាននូវការងារសម្រាប់កម្មករ។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)