ការស្ទាបស្ទង់​​​រក​​​ឃើញ​​​ថា អ្នក​បោះ​ឆ្នោត​ត្រូវ​ការ​ព័ត៌​​​​​​មាន​​​​​​បន្ថែម​​​ជា​​​ចាំ​​​បាច់​​​ មុន​ពេល​​​បោះ​​​ឆ្នោត

យោង​​​តាម​​​លទ្ធ​​​ផល​​​​​​នៃ​​​ការ​​​ស្ទាប​​​​​​ស្ទង់​​​មួយ​​​ធ្វើ​​ ​ឡើង​​​ដោយ​​​មូល​​​និធិ​​​អន្តរជាតិ​​​​​សម្រាប់​​​ប្រព័ន្ធ​​​បោះ​​ឆ្នោត ហៅ​​​កាត់​​​ថា IFES ដែល​​​​​​មាន​​​​​​មូលដ្ឋាននៅ​​​ក្រុង​​​វ៉ាស៊ីន​​​តោន បាន​​​ឲ្យ​​​ដឹង​​​ថា ​​​ប្រ​​​ជា​​​ពល​​​រដ្ឋ​​​កម្ពុជា តែ​​​១៥​​​ភាគ​​​ រយ​​​ប៉ុណ្ណោះ​​ដែល​​​ស្គាល់​​​គណៈ​​​កម្មាធិការជាតិ​​​រៀប​​​ចំ​​​ការ​​​ បោះ​​​ឆ្នោត ហៅ​​​កាត់​​​ថា គ.ជ.ប. និង​​​៨៥ភាគ​​​រយ​​​ជឿ​​​ថា គណ​​​បក្ស​​​ន​​​យោ​​​បាយ​​​​​​គួរតែ​​​លាត​​​ត្រដាង​​​​ហិរញ្ញ​​​វត្ថុ​​​ សម្រាប់​​​ការ​​​ធ្វើ​​​យុទ្ធ​​​នាការ​​​ឃោស​​​នា​​​របស់​​​ខ្លួន។ ការស្ទង់​​​មតិ​​​ដែល​​​បាន​​​ធ្វើ​​​ឡើង​​​​​​កាលពី​​​ខែ​​​មេសា​​​និង​ ​​ខែ​​​ឧសភា​​​ និង​​​ដែល​​​ត្រូវ​​​បាន​​​ចេញ​​​ផ្សាុយ​​​កាល​​​ពីថ្ងៃ​​​ សុក្រ​​​នេះ​​​ ផ្អែក​​​លើ​​​បទ​​​សម្ភាស​​​​​​ជា​​​មួយ​​​ប្រ​​​ជា​​​ពល​​​រដ្ឋ​​​គ្រប់​​​ អាយុ​​​បោះ​​​ឆ្នោត​​​ចំនួន​​​១.៧៥២​​​​​នាក់​​​និង​​​ក្រុម​​​គោល​​​ដៅ​​​​ ចំនួន​​​១០​​​នៅ​​​ក្នុង​​​ខេត្ត​​​ចំនួន​​​​​​ប្រាំ។ IFES បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ​​​ថា “ លទ្ធ​​​ផល​​​នៃ​​​ការ​​​ស្ទាប​​​ស្ទង់​​​​​បង្ហាញ​​​ថា ប្រ​​​ជា​​​ពល​​​ រដ្ឋ​​​កម្ពុជា ​​​ចាប់​​​អារម្មណ៍​​លើ​​​ដំណើរ​​​ការ​​​បោះឆ្នោត​​​​​​ ប៉ុន្តែ​​​ បាន​​​រាយ​​​ការ​​​ណ៍​​ថា ទទួល​​​បាន​​​ព័ត៌មានតិច​​​តួច​​​​​​ស្ដី​​​ពី​​​ដំណើរ​​​ការ​​​នេះ​​​ ។ទិន្នន័យ​​​ក៏​​​បង្ហាញ​​​ដែរថា​​​ប្រជាពល​​​រដ្ឋ​​​កម្ពុជា​​​ មាន​​​ការ​​​យល់​​​ដឹង​​​ខ្លះៗ​​​​​​អំពី​​​ការ​​​បោះ​​​ឆ្នោត ​​​​​​ប៉ុន្តែ​​​មួយ​​ចំនួន​​​​​​ធំ​​​បង្ហាញ​​​ថា ត្រូវ​​​ការ​​​ព័ត៌​​​មាន​​​បន្ថែម​​​”។ ការ​​​ស្ទាប​​​ស្ទង់​​​នេះបង្ហាញ​​​ថា មួយ​​​ផ្នែក​​​ដោយ​​​សារ​​​តែ​​​​​​មាន​​​ប្រជាជន​​​ពល​​​រដ្ឋ​​​មួយ​​​ ចំនួន​​​តូច​​​ប៉ុណ្ណោះ​​​ ដែល​​​យល់​​​ដឹង​​​ថា គណៈ​​​កម្មាធិការ​​ជាតិ​​​រៀប​​​ចំ​​​ការ​​​​​បោះ​​​ឆ្នោត​​​​​ជា​​​អ្វី​​​  ​និង​​​ធ្វើ​​​កិច្ច​​​ការ​​​អ្វី​​​ខ្លះ​​​ឲ្យ​​​ប្រាកដ។…

Lauren Crothers
http://www.cambodiadailykhmer.com/latest/3083/