កិច្ចប្រជុំចរចាថ្នាក់កំពូលរវាងគណបក្សជាប់ឆ្នោត នៅថ្ងៃចន្ទ មានរបៀបវារៈផ្ទុយគ្នា
កិច្ចប្រជុំចរចាថ្នាក់កំពូលរវាងមេដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃចន្ទ ទី១៦កញ្ញា បង្ហាញនូវរបៀបវារៈផ្សេងគ្នា។ គណបក្សប្រជាជនកម្ពុជា ប្រកាន់ជំហរ ដោះស្រាយបញ្ហានយោបាយជាប់គាំង ដោយពិភាក្សាពីរចនាសម្ព័ន្ធថ្នាក់ដឹកនាំរដ្ឋសភាថ្មី។ រីឯគណបក្សសង្គ្រោះជាតិ នៅតែរក្សាជំហរដដែល ដោយទាមទារឲ្យមានការដោះស្រាយភាពមិនប្រក្រតី នៃការបោះឆ្នោត មុននឹងឈានដល់ការជជែកពីរចនាសម្ព័ន្ធ ថ្នាក់ដឹកនាំរដ្ឋសភា។ សម្រាប់អ្នកតាមដានសង្គមនយោបាយវិញ ចាត់ទុកកិច្ចប្រជុំរវាងប្រមុខដឹកនាំគណបក្សជាប់ឆ្នោត នៅថ្ងៃចន្ទស្អែកនេះ ថាជាសញ្ញាវិជ្ជមានមួយ ទោះបីជាលទ្ធផលបែបណាក៏ដោយ។…