កិច្ច​ប្រជុំ​ចរចា​ថ្នាក់​កំពូល​រវាង​គណបក្ស​ជាប់​ឆ្នោត នៅ​ថ្ងៃ​ចន្ទ មាន​របៀប​វារៈ​ផ្ទុយ​គ្នា

កិច្ច​ប្រជុំ​ចរចា​ថ្នាក់​កំពូល​រវាង​មេ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​​ព្រឹក​​​ថ្ងៃ​ចន្ទ ទី​១៦​កញ្ញា បង្ហាញ​នូវ​​របៀប​វារៈ​ផ្សេង​គ្នា។ គណបក្ស​ប្រជាជន​កម្ពុជា ប្រកាន់​ជំហរ ដោះ​ស្រាយ​បញ្ហា​នយោបាយ​ជាប់​គាំង ដោយ​ពិភាក្សា​ពី​រចនា​សម្ព័ន្ធ​ថ្នាក់​ដឹក​នាំ​រដ្ឋ​សភា​ថ្មី។ រី​ឯ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​រក្សា​ជំហរ​ដដែល ដោយ​ទាមទារ​ឲ្យ​មាន​ការ​ដោះ​​ស្រាយ​ភាព​មិន​ប្រក្រតី នៃ​ការ​បោះ​ឆ្នោត មុន​នឹង​ឈាន​ដល់​ការ​ជជែក​ពី​រចនាសម្ព័ន្ធ ថ្នាក់​ដឹក​​នាំ​រដ្ឋ​សភា។ សម្រាប់​អ្នក​តាម​ដាន​សង្គម​នយោបាយ​វិញ ចាត់​ទុក​កិច្ចប្រជុំ​រវាង​ប្រមុខ​ដឹក​នាំ​គណបក្ស​ជាប់​ឆ្នោត នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ ថា​ជា​សញ្ញា​វិជ្ជមាន​មួយ ទោះ​បី​ជា​លទ្ធផល​បែប​ណាក៏​ដោយ។…

លី ម៉េងហួរ
http://www.khmer.rfi.fr/cambodia/20130915-%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E2%80%8B%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%87%E1%9E%BB%E1%9F%86%E2%80%8B%E1%9E%85%E1%9E%9A%E1%9E%85%E1%9E%B6%E2%80%8B%E1%9E%90%E1%9F%92%E1%9E%93%E1%9E%B6%E1%9E%80%E1%9F