ក្រសួងការបរទេសស.រ.អា.ជំរុញឲ្យអ្នកនយោបាយខ្មែរបង្កើតគណៈកម្មការឯករាជ្យ
វ៉ាស៊ីនតោន៖ ក្រសួងការបរទេសស.រ.អា.នៅតែជំរុញឲ្យប្រទេសកម្ពុជាដោះស្រាយភាពមិន ប្រក្រតីនៃការបោះឆ្នោតតាមរយៈការបង្កើតគណៈកម្មការឯករាជ្យមួយ បើទោះបីជាលទ្ធផលនៃការបោះឆ្នោតត្រូវគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោតបានប្រកាសថា គណបក្សប្រជាជនកម្ពុជាបានឈ្នះរួចហើយក្តី។ លោកស្រី ម៉ារី ហាហ្វ (Marie Harf) អ្នកនាំពាក្យស្តីទីនៃក្រសួងការបរទេស ស.រ.អា.បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃច័ន្ទតាម ប្រសាសន៍ដើមថា៖ «យើងនៅតែមានជំនឿថា ការពិនិត្យមើលដោយតម្លាភាពចំពោះភាពមិនប្រក្រតីលើការបោះឆ្នោត ក្នុងខែកក្កដានឹងជួយវាយតម្លៃនិងដោះស្រាយការខុសឆ្គងក្នុងពេល បោះឆ្នោតហើយវានឹងផ្តល់នូវការជឿជាក់ច្រើនជាងមុនលើដំណើរការ បោះឆ្នោត។ យើងនៅបន្តទទូចឲ្យគ្រប់ភាគីទាំងអស់ដែលយើងធ្លាប់បានទទូចកន្លង មក ឲ្យចាប់យកឱកាសនេះដើម្បីឲ្យដំណើរការប្រជាធិបតេយ្យដើរឆ្ពោះទៅ មុខ»។…