ក្រសួង​ការ​បរទេស​ស.រ.អា.​ជំរុញ​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​បង្កើត​គណៈ​កម្មការ​ឯករាជ្យ

វ៉ាស៊ីនតោន៖ ក្រសួង​ការ​បរទេស​ស.រ.អា.​នៅ​តែ​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា​ដោះស្រាយ​ភាព​មិន ​ប្រក្រតី​នៃ​ការ​បោះឆ្នោត​តាម​រយៈ​ការ​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ ​បើទោះ​បីជា​លទ្ធផល​នៃ​ការ​បោះឆ្នោត​ត្រូវ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​ បោះឆ្នោត​បាន​ប្រកាស​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ​រួច​ហើយ​ក្តី។​ លោកស្រី ​ម៉ារី ហាហ្វ ​(Marie Harf)​ អ្នក​នាំពាក្យ​ស្តីទី​នៃ​ក្រសួង​ការ​បរទេស​ ស.រ.អា.​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​កាល​ពី​ថ្ងៃច័ន្ទ​តាម​ ប្រសាសន៍​ដើម​ថា៖ «យើង​នៅតែ​មាន​ជំនឿ​ថា ​ការ​ពិនិត្យ​មើល​ដោយ​តម្លាភាព​ចំពោះ​ភាព​មិន​ប្រក្រតី​លើ​ការ​បោះឆ្នោត​ ក្នុង​ខែ​កក្កដា​នឹង​ជួយ​វាយ​តម្លៃ​និង​ដោះស្រាយ​ការ​ខុស​ឆ្គង​ក្នុង​ពេល​ បោះឆ្នោត​ហើយ​វា​នឹង​ផ្តល់​នូវ​ការ​ជឿជាក់​ច្រើន​ជាង​មុន​លើ​ដំណើរការ​ បោះឆ្នោត។​ យើង​នៅ​បន្ត​ទទូច​ឲ្យ​គ្រប់​ភាគី​ទាំង​អស់​ដែល​យើង​ធ្លាប់​បាន​ទទូច​កន្លង​ មក​ ឲ្យ​ចាប់​យក​ឱកាស​នេះ​ដើម្បី​ឲ្យ​ដំណើរការ​ប្រជា​ធិបតេយ្យ​ដើរ​ឆ្ពោះ​ទៅ​ មុខ»។…

សុខ ខេមរា
http://khmer.voanews.com/content/state-department-pushes-cambodian-politicians-to-create-a-independent-committee/1746407.html