ក្រសួងព័ត៌មានបញ្ជាឱ្យស្ថានីយវិទ្យុក្នុងស្រុកកុំផ្សាយបន្តកម្មវិធីវិទ្យុបរទេសពេលឃោសនាបោះឆ្នោត
វ៉ាស៊ីនតោន — រដ្ឋាភិបាលកម្ពុជាបានបញ្ជាឲ្យស្ថានីយវិទ្យុអេហ្វអឹមក្នុងស្រុកផ្អាក ជាបណ្តោះអាសន្ននូវការផ្សាយកម្មវិធីបន្តពីវិទ្យុបរទេសផ្នែកខេមរ ភាសាដូចជាវីអូអេក្នុងពេលយុទ្ធនាការបោះឆ្នោត។ កម្មវិធីផ្សាយបន្តពីវិទ្យុបរទេសជាភាសាខ្មែររបស់ស្ថានីយវិទ្យុ ក្នុងស្រុកយ៉ាងតិចចំនួន៥ក្នុងចំណោមជាង៦០ស្ថានីយវិទ្យុនោះត្រូវ ក្រសួងព័ត៌មានប្រទេសកម្ពុជា បញ្ជាឲ្យផ្អាកក្នុងរយៈពេលមួយខែចំពេលដែលប្រទេសកម្ពុជាកំពុង រៀបចំយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ។ វិធានការរបស់រដ្ឋាភិបាលនេះត្រូវមន្ត្រីរដ្ឋាភិបាលអះអាងថាដើម្បីជា ការធានាបរិយាកាសអព្យាក្រិតផ្នែកប្រព័ន្ធផ្សព្វផ្សាយក្នុងពេល បោះឆ្នោត។ តែក្រុមអ្នកឃ្លាំមើលក្នុងប្រទេស កម្ពុជាវិញចាត់ទុកទង្វើរបស់រដ្ឋាភិបាលថាជារឿងមិនត្រឹមត្រូវតាម ច្បាប់ ផ្ទុយពី ការចង់បានរបស់ប្រជាពលរដ្ឋ។…