ក្រសួង​ព័ត៌មាន​បញ្ជា​ឱ្យ​ស្ថានីយ​វិទ្យុ​​ក្នុង​​ស្រុក​កុំ​ផ្សាយ​បន្ត​កម្មវិធី​វិទ្យុ​បរទេស​​ពេល​ឃោសនា​បោះឆ្នោត

វ៉ាស៊ីនតោន — រដ្ឋាភិបាល​កម្ពុជា​បានបញ្ជា​ឲ្យ​ស្ថានីយវិទ្យុ​អេហ្វអឹម​ក្នុង​ស្រុក​ផ្អាក ​ជាបណ្តោះអាសន្ន​នូវ​ការផ្សាយ​កម្មវិធី​បន្ត​ពី​វិទ្យុ​បរទេស​ផ្នែក​ខេមរ​ ភាសា​ដូចជា​វីអូអេ​ក្នុង​ពេល​យុទ្ធនាការ​បោះឆ្នោត។ កម្មវិធី​ផ្សាយ​បន្ត​ពី​វិទ្យុ​បរទេស​ជា​ភាសា​ខ្មែរ​របស់​ស្ថានីយ​វិទ្យុ​ ក្នុង​ស្រុក​យ៉ាង​តិច​ចំនួន​៥​ក្នុង​ចំណោម​ជាង​៦០​ស្ថានីយ​វិទ្យុ​នោះ​ត្រូវ ​ក្រសួង​ព័ត៌មាន​ប្រទេស​កម្ពុជា​ បញ្ជា​ឲ្យ​ផ្អាក​ក្នុង​រយៈពេល​មួយ​ខែ​ចំ​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​ រៀបចំ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ។ វិធានការ​របស់​រដ្ឋាភិបាល​នេះ​ត្រូវ​មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា​ដើម្បី​ជា ​ការធានា​បរិយាកាស​អព្យាក្រិត​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ពេល​ បោះឆ្នោត។ តែ​ក្រុម​អ្នក​ឃ្លាំមើល​ក្នុង​ប្រទេស​ កម្ពុជា​វិញ​ចាត់​ទុក​ទង្វើ​របស់​រដ្ឋាភិបាល​ថា​ជា​រឿង​មិន​ត្រឹមត្រូវ​តាម​ ច្បាប់ ​ផ្ទុយពី ​ការចង់​បាន​របស់​ប្រជាពលរដ្ឋ។…

សុខ ខេមរា
http://khmer.voanews.com/content/government-order-local-radio-not-to-air-foreign-broadcast/1691615.html