ក្រសួងមហាផ្ទៃថាបាតុកម្មរបស់បក្សប្រឆាំងជាទង្វើខុសច្បាប់
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានចាត់ទុកការធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិនៅថ្ងៃទី១៥ ខែកញ្ញា ជាទង្វើខុសច្បាប់ និងមិនដង្ហែតាមព្រះរាជតម្រិះរបស់ព្រះមហាក្សត្រ ដែលព្រះអង្គចង់ឲ្យគណបក្សប្រឆាំងចូលរួមប្រជុំសភានៅថ្ងៃទី២៣ កញ្ញា ខាងមុខ។
មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា លោកមានការសោកស្ដាយដែលគណបក្សសង្គ្រោះជាតិ មិនគោរពតាមគោលការណ៍របស់ក្រសួងមហាផ្ទៃ និងតាមការស្នើសុំរបស់ខ្លួនមកក្រសួងមហាផ្ទៃ ដែលថា បាតុកម្មតែមិនដង្ហែជាក្បួន។
លោក ខៀវ សុភ័គ បានចាត់ទុកថា ការធ្វើបាតុកម្មនេះជាការញុះញង់របស់គណបក្សសង្គ្រោះជាតិ ឲ្យប្រជាពលរដ្ឋមកចូលរួមបាតុកម្មនេះ។ លោក ខៀវ សុភ័គ បន្ថែមថា ខណៈដែលក្រុមបាតុករដង្ហែក្បួនឆ្ពោះទៅកាន់មុខព្រះបរមរាជវាំង គឺមានការប៉ះទង្គិចគ្នាបន្តិចបន្តួចរវាងប្រជាពលរដ្ឋ និងសមត្ថកិច្ច ប៉ុន្តែមិនមានរបួសធ្ងន់ធ្ងរទ។…
ទីន ហ្សាការីយ៉ា
http://www.rfa.org/khmer/news/politics/govt-official-says-carp-demonstrate-against-law-09152013075259.html