ក្រុមអ្នក​សង្កេតការណ៍​អន្តរ​ជាតិ​​ប្រកាស​ថា ការ​បោះ​ឆ្នោត​ជាតិប្រព្រឹត្តទៅ​ដោយ​សេរី និង​យុត្តិធម៌

អ្នក​សង្កេតការណ៍​អន្តរ​ជាតិ​២៩១​នាក់ ដែល​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ ការ​បោះ​ឆ្នោត​ បាន​អញ្ជើញ​ឲ្យ​មក​ត្រួត​ពិនិត្យ​សកម្ម​ភាព​បោះ​ឆ្នោត​កាលពី ​ថ្ងៃ​អាទិត្យ បាន​ប្រកាស​ថា ការ​បោះ​ឆ្នោត​ជាតិ​អាណត្តិ​នេះ​បាន​ ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌ ទោះ​បីជា​មាន​ការ​​ចោទ​ប្រកាន់​ថា  ភាព​មិន​ប្រក្រតី​កើត​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ក៏​ដោយ។ ទោះ​បី​ជា​គណ​បក្ស​សង្គ្រោះ​ជាតិទទួល​បាន​សំឡេង​គាំ​ទ្រ​ច្រើនគួរ​ឲ្យ​ កត់​សម្គាល់ ពោល​គឺ​ទទួល​បាន​៥៥​អាសនៈ​ក្នុង​ចំណោម​១២៣​អាសនៈ​នៅ​រដ្ឋ​ សភាក៏ដោយ​ ក៏គណ​បក្ស​ប្រជា​ជន​កម្ពុជា​ទទួល​បាន​៦៨​អាសនៈ​ ដែល​ជា​សំឡេង​ភាគ ​ច្រើន​ដែរ។ ក្រុម​អ្នក​សង្កេត​ការណ៍​ដែល​តាម​សេចក្តី​រាយ​ការណ៍​ថា ទទួល​ បាន​ការ​រ៉ាប់​រង​លើ​ការ​ចំណាយ​ផ្សេងៗ​ពី​គណ​​បក្សកាន់​អំណាច​នោះ បាន​លើក​​ ឡើង​ថា ​គណ​បក្ស​ទាំង​អស់​គួរ​តែ​គោរព​ និង​ទទួល​យក​​សំឡេង​ភាគ​ច្រើន​នេះ​។ សេចក្តី​ថ្លែង​ការណ៍​រួម​របស់​សន្និសីទ្ធ​អន្តរ​ជាតិ​ស្តី​ពី​គណ​បក្ស​ នយោ​បាយ​អាស៊ី​ (ICCAP) និង​អង្គការ​ទស្សននយោ​បាយ​អ្នក​ប្រជា​ធិប​តេយ្យ​​​អាស៊ី​ប៉ាស៊ីហ្វិក​ អន្តរជាតិ​ (CAPDI) មាន​ខ្លឹម​សារ​ថា“​ យើង​យល់​ឃើញ​ថា ការ​បោះ​ឆ្នោត​នៅ​ក្នុង​​ប្រទេស​កម្ពុជា ​ទទួល​បាន​ជោគ​ជ័យ​ ដែល​កើត​ចេញ​ពី​ឆន្ទៈ​ដ៏​រឹង​មាំ និង​ជា​ជ័យជម្នះ​របស់​ ប្រជា​ជន​កម្ពុជា​នៅក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​អនាគតកាន់​តែ​ប្រសើរ​ ​ដោយ​ ផ្អែក​លើ​ភាព​ឧដុង្គ​ឧត្តម និង​ខ្ពង់​ខ្ពស់​នៃ​ការ​បោះ​ឆ្នោត​”។… យោង​តាម​អីុម៉េល​របស់​លោក ជុង អីុយុង (Chung Euiyong) អគ្គ​លេខា​ធិការ​អង្គការ​ ICAPP ដែល​បាន​ផ្ញើ​ចេញ​កាល​ពី​ខែ​មុន​ បាន​ បង្ហាញ​ថា ក្រុម​អ្នក​សង្កេត​ការណ៍​ដែល​បាន​មក​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​ នេះ ​ទទួល​បានការ​រ៉ាប់​រង​​ផ្នែក​ចំណាយ​ពី​គណ​បក្ស​ប្រជា​ជន​កម្ពុជា​៕

http://www.cambodiadailykhmer.com/latest/3520/