ក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញ​​​នឹង​​​បើក​​​កញ្ចប់​​​សុវត្ថិភាព​​​ឲ្យ​​​សាធារណជន​​​បាន​ឃើញ

កាលពីថ្ងៃ​​​សុក្រ​​​ ក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញ​​​កម្ពុជា​បានប្រកាស ​​​ថា ខ្លួន​​​បានសម្រេច​​​បើក​​​​​​កញ្ចប់​​​សុវត្ថិភាព​​​សរុបចំនួន​​​១៣​ ​​ ដែល​​​ផ្ទុ​​​ក​​ច្បាប់ដើម​​​នៃ​​​ឯក​​​សារ​​​បោះ​​​ឆ្នោត​​​សំខាន់ៗ​​​  ដើម្បី​​​ស៊ើប​អង្កេត​​​ពីភាព​​​មិន​​​ប្រក្រតី​​​នៅការិយាល័យ​​​បោះ​​​ ឆ្នោត​នានា​​​ក្នុង​​​ខេត្ត​​​ក្រចេះ។​​​ លោក អ៊ុត​​​ ឈន​​​ អ្នក​​​នាំពាក្យ​​​ក្រុមប្រឹក្សា​​​ធម្មនុញ្ញ​​​  បានលើក​​​ឡើងថា ស្ថាប័ន​​​របស់​លោក​​​ ​នឹង​​​អញ្ជើញ​​​សាធារណជន​​​ឲ្យមក​​​ ទីស្នាក់​​​ការ​​​កណ្តាល​របស់​​​គណៈកម្មាធិការ​​​ជាតិ​​​រៀប​ចំ​ការ​​​​​បោះ ​​​ឆ្នោត​​ ​(គ.ជ.ប.) នៅថ្ងៃអាទិត្យ​ដើម្បី​​​​ធ្វើ ជា​សាក្សី​​​​ពេល​បើក​​ ​កញ្ចប់​សុវត្ថិភាព​នេះ។​​​ លោក អ៊ុត ឈន ​បាន​​​មាន​​​ប្រសាសន៍​​​ថា  “[កាលពីថ្ងៃ​​​សុក្រ​​​] ក្រុមប្រឹក្សា​​​ធម្មនុញ្ញ​​​បាន​​​ សម្រេចថា គ.ជ.ប. នឹង​​​បើក​​​កញ្ចប់​​​សុវត្ថិភាព​​​ចំនួន​​​១៣​​​ ដែលបាន​​ ​មកពី​​​ការិយា​​​ល័យ​​​បោះ​ឆ្នោត​​​នានា​​​នៅ​​​​​​ក្នុង​ឃុំ​​​ស្វាយ​​​ ជ្រះ ស្រុក​​​ស្នួល​​​ដើម្បី​​ផ្ទៀង​​​ផ្ទាត់​​​លទ្ធផលនៃការ​​​បោះឆ្នោត។​​​ លោកបានបន្ថែមថា ការបើកកញ្ចប់សុវត្ថិភាព​នេះ​​​នឹងត្រូវធ្វើឡើង​​​នៅម៉ោង​​​៨ ​​​ព្រឹក​​​។ ការ​សម្រេច​ដើម្បី​ផ្ទៀង​ផ្ទាត់​ឯកសារ​បោះ​ឆ្នោត​នៅ​ក្នុង​កញ្ចប់​ សុវតិ្ថភាព​ ដែល​នឹង​បង្ហាញ​ឯកសារបោះ​ឆ្នោត​​ដើម​ និង​ចំនួន​សន្លឹក​ឆ្នោត​ សរុប​ បន្ទាប់​ពី​សន្លឹក​ឆ្នោត​ត្រូវ​បាន​រាប់​កាល​ពីថ្ងៃ​ទី ២៨​ខែ​ កក្កដានោះ  ​គឺ​​ផ្តោត​សំខាន់​លើ​​ខេត្ត​ក្រចេះ​។ បន្ទាប់​ពី​លទ្ធផល​បោះឆ្នោត​មិន​ផ្លូវ​ការ​ត្រូវ​បាន​ប្រកាស​ភ្លាម​  គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា (ខុម ​ហ្វ្រែល​) បាន​លើក​ឡើង​ថា  តាម​ពិត​​​គណ​​បក្ស​សង្គ្រោះ​ជាតិ​​បាន​ឈ្នះមួយ ​អាសនៈ​​​បន្ថែម​ទៀត​នៅក្នុង​ខេត្ត​នេះ​ ដែល​គួរ​តែ​ធ្វើ​ឲ្យ​គណបក្ស​នេះ​ ទទួល​បាន​អាសនៈ​សរុប​ចំនួន​៥៦​នៅ​ក្នុង​រដ្ឋ​សភា​នោះ​។ លោក​ កែវ  ភិរម្យ​ បេក្ខជន​ឈរ​ឈ្មោះ​ជា​តំណាង​រាស្ត្រ​ដែល​ជាប់​ឆ្នោត​ របស់​គណ​បក្ស​សង្គ្រោះជាតិ​នៅមណ្ឌល​ខេត្ត​ក្រចេះ​បាន​កោត​សរសេើរ​ការ​សម្រេច ​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​កម្ពុជា​ ប៉ុន្តែ លោក​បាន​លើក​ឡើង​ថា គណ​ បក្ស​របស់​លោក​ទាម​ទារ​ឲ្យ​បើកកញ្ចប់​សុវត្ថិ​ភាព​ ដែល​បាន​មក​ពី​ការិយាល័យ ​ពីរ​បន្ថែម​ទៀត​នៅ​​​ក្នុង​ឃុំ​កំពង់​ដំរី និង​ឃុំដំរី​ផុង​ ក្នុង​ស្រុក​ ឆ្លូង​ ខេត្ត​ក្រចេះ​។…

http://www.cambodiadailykhmer.com/news/4727/