ក្រុមប្រឹក្សាធម្មនុញ្ញនឹងបើកកញ្ចប់សុវត្ថិភាពឲ្យសាធារណជនបានឃើញ
កាលពីថ្ងៃសុក្រ ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជាបានប្រកាស ថា ខ្លួនបានសម្រេចបើកកញ្ចប់សុវត្ថិភាពសរុបចំនួន១៣ ដែលផ្ទុកច្បាប់ដើមនៃឯកសារបោះឆ្នោតសំខាន់ៗ ដើម្បីស៊ើបអង្កេតពីភាពមិនប្រក្រតីនៅការិយាល័យបោះ ឆ្នោតនានាក្នុងខេត្តក្រចេះ។ លោក អ៊ុត ឈន អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បានលើកឡើងថា ស្ថាប័នរបស់លោក នឹងអញ្ជើញសាធារណជនឲ្យមក ទីស្នាក់ការកណ្តាលរបស់គណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត (គ.ជ.ប.) នៅថ្ងៃអាទិត្យដើម្បីធ្វើ ជាសាក្សីពេលបើក កញ្ចប់សុវត្ថិភាពនេះ។ លោក អ៊ុត ឈន បានមានប្រសាសន៍ថា “[កាលពីថ្ងៃសុក្រ] ក្រុមប្រឹក្សាធម្មនុញ្ញបាន សម្រេចថា គ.ជ.ប. នឹងបើកកញ្ចប់សុវត្ថិភាពចំនួន១៣ ដែលបាន មកពីការិយាល័យបោះឆ្នោតនានានៅក្នុងឃុំស្វាយ ជ្រះ ស្រុកស្នួលដើម្បីផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោត។ លោកបានបន្ថែមថា ការបើកកញ្ចប់សុវត្ថិភាពនេះនឹងត្រូវធ្វើឡើងនៅម៉ោង៨ ព្រឹក។ ការសម្រេចដើម្បីផ្ទៀងផ្ទាត់ឯកសារបោះឆ្នោតនៅក្នុងកញ្ចប់ សុវតិ្ថភាព ដែលនឹងបង្ហាញឯកសារបោះឆ្នោតដើម និងចំនួនសន្លឹកឆ្នោត សរុប បន្ទាប់ពីសន្លឹកឆ្នោតត្រូវបានរាប់កាលពីថ្ងៃទី ២៨ខែ កក្កដានោះ គឺផ្តោតសំខាន់លើខេត្តក្រចេះ។ បន្ទាប់ពីលទ្ធផលបោះឆ្នោតមិនផ្លូវការត្រូវបានប្រកាសភ្លាម គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុម ហ្វ្រែល) បានលើកឡើងថា តាមពិតគណបក្សសង្គ្រោះជាតិបានឈ្នះមួយ អាសនៈបន្ថែមទៀតនៅក្នុងខេត្តនេះ ដែលគួរតែធ្វើឲ្យគណបក្សនេះ ទទួលបានអាសនៈសរុបចំនួន៥៦នៅក្នុងរដ្ឋសភានោះ។ លោក កែវ ភិរម្យ បេក្ខជនឈរឈ្មោះជាតំណាងរាស្ត្រដែលជាប់ឆ្នោត របស់គណបក្សសង្គ្រោះជាតិនៅមណ្ឌលខេត្តក្រចេះបានកោតសរសេើរការសម្រេច របស់ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា ប៉ុន្តែ លោកបានលើកឡើងថា គណ បក្សរបស់លោកទាមទារឲ្យបើកកញ្ចប់សុវត្ថិភាព ដែលបានមកពីការិយាល័យ ពីរបន្ថែមទៀតនៅក្នុងឃុំកំពង់ដំរី និងឃុំដំរីផុង ក្នុងស្រុក ឆ្លូង ខេត្តក្រចេះ។…