គជប ប្រជុំ​ករណី​លោក​សម​រង្ស៊ី សុំ​ចុះ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ នៅ​ខេត្ត​កណ្តាល​

ភ្នំឧដុង្គ ខេត្តកណ្តាល: សមាជិក​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត គជប ៩ រូប ដឹកនាំ​ដោយ​លោក អ៊ឹម សួស្តី បាន​បើក​កិច្ចប្រជុំ​ផ្ទៃក្នុង ដោយ​បិទទ្វារ នា​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៣ នៅ​ទីស្តីការ​គជប ដើម្បី​ពិភាក្សា​លើ​លិខិត​ស្នើ​សុំ​របស់​លោក សមរង្ស៊ី ដើម្បី​ឲ្យ​គជប ចុះ​ឈ្មោះ​លោក ក្នុង​បញ្ជី​អ្នកបោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​តំណាងរាស្ត្រ នៅ​មណ្ឌល ខេត្ត​កណ្តាល របស់​គណបក្ស​សង្គ្រោះ​ជាតិ​។​​ក្នុងពេល​អ្នកកាសែត ទៅ​ប្រមូលផ្តុំ​ត្រៀម​ត្រា នៅ​គជប នា​ព្រឹក​ថ្ងៃទី​២២​កក្កដា​នេះ លោក ទេព នីថា អគ្គលេខាធិការ គជប បានឲ្យដឹងថា ថ្នាក់ដឹកនាំ​គជប កំពុង​តែ​ប្រជុំ​លើ​ករណី​របស់​លោក​សម​រង្ស៊ី​។ មក​ដល់​ម៉ោង ១០ ព្រឹក​នេះ មិនទាន់​សម្រេច​បែប​ណា​ទេ​។​…

មុនីរាជ
http://www.cen.com.kh/localnews/show_detail/19?token=ZmVhOTFjNm