គណបក្សកាន់អំណាចនៅតែទទួលបានសំឡេងគាំទ្រច្រើនពីសហគមន៍បងប្អូនខ្មែរអ៊ីស្លាម
ដំបូលក្បឿងចម្រុះពណ៌នៃព្រះវិហារអ៊ីស្លាមនៅគីឡូម៉ែត្រលេខ៨ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលចាំងពន្លឺផ្លេកៗ ពេលព្រះអាទិត្យជិតលិច ខណៈពេលដែលសហគមន៍ខ្មែរអីុស្លាមធំៗបំផុត នៅក្នុងប្រទេសកម្ពុជាជួបជុំគ្នាកាលពីថ្ងៃពុធដើម្បីប្រារព្ធពិធី ចាប់ផ្តើមថ្ងៃដំបូងនៃបុណ្យតមអាហាររា៉ម៉ាដន ដ៏តឹងរឹងរយៈពេលមួយខែ។… ហើយដូចនៅក្នុងការបោះឆ្នោតលើកមុនៗដែរ មានការរំពឹងទុកថា បងប្អូនខ្មែរអីុស្លាមភាគច្រើននៅកម្ពុជានឹងបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា។ លោក ស្មាន់ សាគីម អាយុ៣៤ឆ្នាំជាបងប្អូនខ្មែរអីុស្លាម មកពីខេត្តកណ្ដាល ដែលមកកាន់ព្រះវិហារអីុស្លាមនេះ ដើម្បីបួងសួង និងតមអាហារជាមួយបងប្អូនខ្មែរអ៊ីស្លាមប្រហែល១០០នាក់ បាននិយាយថា “ប្រជាពលរដ្ឋជាច្រើននៅទីនេះបោះឆ្នោតគាំទ្រគណបក្សប្រជាជន កម្ពុជា ព្រោះពួកគេដឹងថា គណបក្សប្រជាជនកម្ពុជា បានសង្គ្រោះប្រទេសនេះពីរបបខ្មែរក្រហម” ដែលបានសំដៅធ្វើបាបបងប្អូនជនជាតិភាគតិចចាមជាពិសេស។… លោក អេង កុកថៃ អ្នកស្រាវជ្រាវអំពីខ្មែរអ៊ីស្លាម និងជាអនុប្រធាន មជ្ឈមណ្ឌលឯកសារកម្ពុជាមានប្រសាសន៍ថា សហគមន៍ខ្មែរអ៊ីស្លាម បាន ចងសម្ព័ន្ធជាមួយគណបក្សកាន់អំណាចជាប្រវត្តិសាស្រ្ត ព្រោះពួកគេតែង តែបានលើកស្ទួយសេរីភាពសហគមន៍នេះនៅក្នុងប្រទេសកម្ពុជា។ ជាឧទាហរណ៍ការសុំអនុញ្ញាតសាងសង់ព្រះវិហារនានា គឺងាយស្រួយទទួល បានណាស់ ចំណែកឯស្ដ្រីវិញអាចស្លៀកសំលៀកបំពាក់សាសនាអីុស្លាមទៅណាក៏បាន ហើយនិស្សិតខ្មែរអីុស្លាមជាច្រើននៅកម្ពុជាថែមទាំងមានឱកាសទៅ សិក្សានៅតំបន់មជ្ឈឹមបូព៌ាទៀតផង។…
ខេមបូឌា ដេលី
http://www.cambodiadailykhmer.com/news/2374/