គណបក្ស​កាន់​អំណាច​នៅ​តែទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ពី​សហ​គមន៍​បង​ប្អូន​ខ្មែរ​អ៊ីស្លាម

ដំបូល​ក្បឿង​ចម្រុះ​ពណ៌​នៃ​ព្រះ​វិហារ​អ៊ីស្លាម​នៅ​គីឡូម៉ែត្រ​លេខ​៨​ ក្នុង​ខណ្ឌ​ឫស្សី​​កែវ រាជធានី​ភ្នំពេញ​ ដែល​​ចាំង​ពន្លឺផ្លេកៗ​ ពេល​ព្រះ​អាទិត្យ​ជិត​លិច​ ខណៈ​ពេល​ដែល​សហគមន៍​ខ្មែរ​អីុស្លាម​ធំៗ​​បំផុត​​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ជួប​ជុំ​គ្នា​កាលពីថ្ងៃ​ពុធដើម្បី​ប្រារព្ធ​ពិធី​ ចាប់​ផ្តើម​ថ្ងៃ​ដំបូង​នៃបុណ្យ​តម​អាហាររា៉ម៉ាដន ដ៏តឹង​រឹង​រយៈពេល​មួយ​ខែ។… ហើយ​ដូច​នៅ​ក្នុង​ការ​បោះ​ឆ្នោត​​​លើក​មុន​ៗ​ដែរ ​មាន​ការ​រំពឹង​ទុកថា បង​ប្អូន​​ខ្មែរអីុស្លាម​ភាគច្រើន​នៅ​កម្ពុជា​​​នឹងបោះ​ឆ្នោត​​​​គាំទ្រ​ គណបក្ស​ប្រជាជន​កម្ពុជា​។ លោក ស្មាន់ សាគីម អាយុ​៣៤​ឆ្នាំ​​ជា​បង​ប្អូន​ខ្មែរ​អីុស្លាម​ មក​ពី​ខេត្ត​កណ្ដាល​ ដែល​មក​កាន់​ព្រះ​វិហារ​អីុស្លាម​នេះ​ ដើម្បី​បួង​សួង និង​តម​អាហារ​ជាមួយ​បង​ប្អូន​ខ្មែរ​អ៊ីស្លាម​ប្រហែល​១០០​នាក់​ បាន​​និយាយ​ថា​​ “ប្រជា​ពល​រដ្ឋ​ជា​ច្រើន​នៅ​ទីនេះ​បោះ​ឆ្នោត​គាំទ្រ​​គណបក្ស​ប្រជាជន​ កម្ពុជា​ ព្រោះ​ពួកគេ​​ដឹង​ថា គណបក្ស​ប្រជាជន​កម្ពុជា​ បាន​សង្គ្រោះ​ប្រទេសនេះពី​របប​ខ្មែរ​ក្រហម” ដែល​បាន​​​សំដៅ​ធ្វើ​បាប​បង​ប្អូនជន​ជាតិ​ភាគ​តិច​ចាម​ជា​ពិសេស។​… លោក អេង កុកថៃ អ្នកស្រាវជ្រាវ​អំពី​ខ្មែរ​អ៊ីស្លាម ​និង​ជា​អនុប្រធាន​ មជ្ឈមណ្ឌល​ឯកសារ​​កម្ពុជា​មាន​ប្រសាសន៍​ថា សហគមន៍​​ខ្មែរ​អ៊ីស្លាម បាន​ ចងសម្ព័ន្ធ​ជាមួយ​គណបក្ស​កាន់​អំណាច​ជា​ប្រវត្តិសាស្រ្ត​ ព្រោះ​ពួកគេ​តែង​ តែ​​បាន​លើក​ស្ទួយ​សេរី​ភាព​សហគមន៍​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ជា​ឧទាហរណ៍​ការ​សុំ​អនុញ្ញាត​សាង​សង់​ព្រះវិហារ​នានា គឺ​ងាយ​ស្រួយ​ទទួល​ បាន​ណាស់​ ចំណែក​ឯ​ស្ដ្រី​វិញអាច​ស្លៀក​សំលៀក​​បំពាក់​សាសនា​អីុស្លាមទៅ​ណា​ក៏​បាន ​ហើយ​និស្សិតខ្មែរ​អីុស្លាម​ជាច្រើន​នៅ​កម្ពុជា​ថែម​ទាំង​មាន​ឱ​កាស​ទៅ​ សិក្សា​នៅ​តំបន់​​មជ្ឈឹម​បូព៌ា​ទៀត​ផង។…

ខេមបូឌា ដេលី
http://www.cambodiadailykhmer.com/news/2374/