គណបក្សសង្គ្រោះជាតិ សម្តែងការខកចិត្ត ចំពោះការបើកកញ្ចប់សុវត្ថិភាព ក នៅមណ្ឌលខេត្តសៀមរាប
ភ្នំពេញ: គណបក្សសង្គ្រោះជាតិ បានសម្តែងការខកចិត្ត ចំពោះការបើកកញ្ចប់សុវត្ថិភាព ក ចំនួន ១២ ការិយាល័យ នៅមណ្ឌលខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៣ ដោយសារតែក្រុមប្រឹក្សាធម្មនុញ្ញ សម្រេចខុសពីគោលបំណងរបស់ខ្លួន។ គណបក្សសង្គ្រោះជាតិ បានប្តឹងតវ៉ា សុំឲ្យមានការបោះឆ្នោត និងរាប់សន្លឹកឆ្នោតឡើងវិញ ព្រមទាំងផ្តល់សុពលភាពលើសន្លឹកឆ្នោតមិនបានការ និងស្នើសុំឲ្យមានការផ្ទៀងផ្ទាត់សន្លឹកឆ្នោតឡើងវិញ។
នេះ បើតាមការបញ្ជាក់របស់លោកគួយ ប៊ុនរឿន តំណាងគណបក្សសង្គ្រោះជាតិ ដែលបានថ្លែងប្រាប់ក្រុមអ្នកកាសែត កាលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៣ នៅគជប។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប. នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៣នេះ បានធ្វើការបើកកញ្ចប់សុវត្ថិភាព “ក” នៅការិយាល័យចំនួន ១២ ក្នុងមណ្ឌលសៀមរាប ដោយមានការចូលរួមពីតំណាងគណបក្សនយោបាយ អង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ អ្នកសង្កេតការណ៍ រួមទាំងមានតំណាងក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ដើម្បីធ្វើការផ្ទៀងផ្ទាត់សំឡេងឆ្នោត ក្នុងទម្រង់ ១១០២ និង១១០៨ និងក្រដាសកត់ត្រាសំឡេងឆ្នោត។លោក គួយ ប៊ុនរឿន បាននិយាយថា ចំពោះការបើកកញ្ចប់សុវត្ថិភាព ក នៅមណ្ឌលខេត្តសៀមរាប គឺគណបក្សសង្គ្រោះជាតិ មានការខកចិត្ត ដោយសារតែក្រុមប្រឹក្សាធម្មនុញ្ញ សម្រេចខុសពីគោលបំណងរបស់គណបក្សសង្គ្រោះជាតិ ដែលបានប្តឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញ ដោយសុំឲ្យបោះឆ្នោតឡើងវិញ ចំនួន ១៦ ការិយាល័យ ស្នើឲ្យមានការរាប់សន្លឹកឆ្នោតឡើងវិញ និងផ្តល់សុពលភាពលើសន្លឹកឆ្នោត មិនបានការចំនួន ២០០ ការិយាល័យ ព្រមទាំងស្នើសុំឲ្យមានការផ្ទៀងផ្ទាត់សន្លឹកឆ្នោតឡើងវិញ ចំនួន ៧៥ ការិយាល័យ។…
តំណាង គណបក្សសង្គ្រោះជាតិរូបនោះបានលើកឡើងថា “១២ការិយាល័យ ដែលបានបើកនេះ បាត់បង់នូវសុវត្ថិភាព និងគុណភាព ដែលចែងក្នុងច្បាប់ នៅក្នុងនីតិវិធី។ កញ្ចប់សុវត្ថិភាព ខ ១២ ការិយាល័យ មាន ៣ កញ្ចប់ អត់មានសោរខ្លុម។ កញ្ចប់សុវត្ថិភាព ក ចំហរ ចំនួន ៧ ការិយាល័យ បាត់បង់កញ្ចប់សុវត្ថិភាព ហើយកញ្ចប់ ជាអសុវត្ថិភាព។ ទម្រង់១១០២ អត់ចុះទិន្នន័យទាំងអស់ មានភាពមិនប្រក្រតីធ្ងន់ណាស់។ គជប មានតួលេខពីរខុសគ្នាមិនអាចទទួលយកបានអំពីលទ្ធផល នៃការបោះឆ្នោត។…