គណបក្ស​សង្គ្រោះ​ជាតិ សម្តែង​ការខកចិត្ត ចំពោះ​ការបើក​កញ្ចប់​សុវត្ថិភាព ក នៅ​មណ្ឌល​ខេត្តសៀមរាប​

ភ្នំពេញ: គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្តែង​ការខកចិត្ត ចំពោះ​ការបើក​កញ្ចប់​សុវត្ថិភាព ក ចំនួន ១២ ការិយាល័យ នៅ​មណ្ឌល​ខេត្ត​បាត់ដំបង កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០១៣ ដោយសារ​តែ​ក្រុមប្រឹក្សាធម្មនុញ្ញ សម្រេច​ខុសពី​គោលបំណង​របស់​ខ្លួន​។ គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្តឹង​តវ៉ា សុំឲ្យ​មាន​ការបោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​ឡើងវិញ ព្រមទាំង​ផ្តល់​សុពលភាព​លើ​សន្លឹកឆ្នោត​មិនបានការ និង​ស្នើសុំ​ឲ្យមាន​ការផ្ទៀងផ្ទាត់​សន្លឹកឆ្នោ​ត​ឡើងវិញ​។
នេះ ​បើ​តាម​ការបញ្ជាក់​របស់​លោកគួ​យ ប៊ុន​រឿន តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ថ្លែង​ប្រាប់​ក្រុមអ្នកកាសែត កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០១៣ នៅ​គជប​។​ ​    ​ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​. នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០១៣​នេះ បានធ្វើការ​បើក​កញ្ចប់​សុវត្ថិភាព “​ក​” នៅ​ការិយាល័យ​ចំនួន ១២ ក្នុង​មណ្ឌល​សៀមរាប ដោយ​មាន​ការចូលរួម​ពី​តំណាង​គណបក្ស​នយោបាយ អង្គការ​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ អ្នកសង្កេតការណ៍ រួម​ទាំង​មាន​តំណាង​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ ដើម្បី​ធ្វើការ​ផ្ទៀងផ្ទាត់​សំឡេងឆ្នោត ក្នុង​ទម្រង់ ១១០២ និង​១១០៨ និង​ក្រដាស​កត់ត្រា​សំឡេងឆ្នោត​។​​លោក គួ​យ ប៊ុន​រឿន បាន​និយាយថា ចំពោះ​ការបើក​កញ្ចប់​សុវត្ថិភាព ក នៅ​មណ្ឌល​ខេត្តសៀមរាប គឺ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ការខកចិត្ត ដោយសារ​តែ​ក្រុមប្រឹក្សាធម្មនុញ្ញ សម្រេច​ខុសពី​គោលបំណង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ប្តឹង​តវ៉ា​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ ដោយ​សុំ​ឲ្យ​បោះឆ្នោត​ឡើងវិញ ចំនួន ១៦ ការិយាល័យ ស្នើ​ឲ្យមាន​ការរាប់​សន្លឹកឆ្នោ​តឡើង​វិញ និង​ផ្តល់​សុពលភាព​លើ​សន្លឹកឆ្នោត មិនបានការ​ចំនួន ២០០ ការិយាល័យ ព្រមទាំង​ស្នើសុំ​ឲ្យមាន​ការផ្ទៀងផ្ទាត់​សន្លឹកឆ្នោ​ត​ឡើងវិញ ចំនួន ៧៥ ការិយាល័យ​។​…
តំណាង ​គណបក្ស​សង្គ្រោះ​ជាតិ​រូបនោះ​បាន​លើកឡើង​ថា “១២​ការិយាល័យ ដែល​បាន​បើក​នេះ បាត់បង់​នូវ​សុវត្ថិភាព និង​គុណភាព ដែល​ចែង​ក្នុង​ច្បាប់ នៅក្នុង​នីតិវិធី​។ កញ្ចប់​សុវត្ថិភាព ខ ១២ ការិយាល័យ មាន ៣ កញ្ចប់ អត់​មាន​សោរ​ខ្លុម​។ កញ្ចប់​សុវត្ថិភាព ក ចំហរ ចំនួន ៧ ការិយាល័យ បាត់បង់​កញ្ចប់​សុវត្ថិភាព ហើយ​កញ្ចប់ ជា​អ​សុវត្ថិភាព​។ ទម្រង់​១១០២ អត់​ចុះ​ទិន្នន័យ​ទាំងអស់ មាន​ភាពមិនប្រក្រតី​ធ្ងន់​ណាស់​។ គជប មាន​តួលេខ​ពីរ​ខុសគ្នា​​មិន​អាច​ទទួលយកបាន​អំពី​លទ្ធផល នៃ​ការបោះឆ្នោត​។​…

http://cen.com.kh/localnews/show_detail/19?token=MWRlNjIzNG