គណបក្សដែលមិនបានអាសនៈខកចិត្តនឹងភាពមិនប្រក្រតីក្នុងការបោះឆ្នោត
ភ្នំពេញ — គណបក្សចំនួន៤ក្នុងចំណោមគណបក្សនយោបាយចំនួន៦ដែលមិនបានទទួលអាសនៈ ក្នុងសភាក្នុងការប្រកួតប្រជែងនៅក្នុងអាណត្តិទី៥នេះ បានសម្តែងការមិនពេញជាខ្លាំងចំពោះ ដំណើរការបោះឆ្នោតនេះ។ គណបក្សនយោបាយទាំងនោះបានចាត់ទុកថា ការបោះឆ្នោតនេះមានភាពអយុត្តិធម៌ និងមានភាពមិនប្រក្រតីជាច្រើន ដែលបានកើតឡើងដោយមានការរៀបចំទុកជាមុន។ ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥កាលពីថ្ងៃទី២៨កក្កដា កន្លងទៅថ្មីៗនេះមានគណបក្សនយោបាយចំនួន៨បានចូលរួមប្រកួតប្រជែង ក៏ប៉ុន្តែលទ្ធផលក្រៅផ្លូវការបង្ហាញថា មានគណបក្សចំនួនតែ២ប៉ុណ្ណោះដែលមានអាសនៈក្នុងរដ្ឋសភាគឺគណបក្ស ប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។…