គណបក្ស​​ដែល​​មិនបាន​អាសនៈ​ខកចិត្ត​នឹង​ភាព​មិន​ប្រក្រតី​​ក្នុងការបោះឆ្នោត

ភ្នំពេញ — គណបក្ស​ចំនួន៤​ក្នុង​ចំណោម​គណបក្ស​នយោបាយ​ចំនួន​៦​ដែល​មិន​បាន​ទទួល​អាសនៈ​ ក្នុង​សភា​ក្នុង​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​អាណត្តិ​ទី៥​នេះ ​បាន​សម្តែងការ​មិន​ពេញ​ជា​ខ្លាំង​ចំពោះ​ ដំណើរ​ការ​បោះឆ្នោត​នេះ។​ គណបក្ស​នយោបាយ​ទាំង​នោះ​បាន​ចាត់​ទុក​ថា​ ការ​បោះឆ្នោត​នេះ​មាន​ភាព​អយុត្តិធម៌ ​និង​មាន​ភាព​មិន​ប្រក្រតី​ជាច្រើន​ ដែលបាន​កើត​ឡើង​ដោយ​មាន​ការ​រៀបចំ​ទុក​ជាមុន។​ ការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥​កាលពី​ថ្ងៃ​ទី២៨​កក្កដា​ កន្លង​ទៅថ្មីៗ​នេះ​មាន​គណបក្ស​នយោបាយ​ចំនួន​៨​បាន​ចូលរួម​ប្រកួត​ប្រជែង​ ក៏​ប៉ុន្តែ​លទ្ធ​ផល​ក្រៅ​ផ្លូវ​ការ​បង្ហាញ​ថា​ មាន​គណបក្ស​ចំនួន​តែ​២​ប៉ុណ្ណោះ​ដែល​មាន​អាសនៈក្នុង​រដ្ឋ​សភា​គឺ​គណ​បក្ស​ ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ។​…

http://khmer.voanews.com/content/small-parties-complains-about-irregularities-during-election/1727142.html