គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ប្ដឹងគ្នាទៅវិញទៅមកនៅមុនការបោះឆ្នោតជាតិ
យោងតាមលោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. បានមានប្រសាស ន៍ថា រយៈពេលជាងពីរសប្ដាហ៍ទៀតនៅមុនការបោះឆ្នោត ជ្រើសរើសសមាជិកសភាគ.ជ.ប. បានទទួលពាក្យបណ្ដឹងជាង ១៥០ករណី ដែលបានប្ដឹងជុំវិញការរំលោភបំពានច្បាប់ ធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅកម្ពុជា ពាក្យ បណ្ដឹងជាង៦០ភាគរយមកពីគណបក្សសង្គ្រោះជាតិ ជា គណបក្សប្រឆាំង។ នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីម្សិលមិញនៅ រាជធានីភ្នំពេញ ដែល គ.ជ.ប.ធ្វើការត្រួតពិនិត្យ បញ្ជីឈ្មោះអ្នកបោះឆ្នោតជាផ្លូវការរបស់ខ្លួនជា ចុងក្រោយនោះ លោក ទេព នីថា បានមានប្រសាសន៍អំពីការទទួល ពាក្យបណ្ដឹងនេះ ហើយពាក្យបណ្ដឹងចំនួន២២ករណី មិន អាចដោះស្រាយនៅថ្នាក់ ឃុំ-សង្កាត់បានទេ ហើយពាក្យ បណ្ដឹងនោះត្រូវបញ្ជូនមកកាន់គណៈកម្មាធិការរៀបចំ ការបោះឆ្នោតខេត្ត និងមានពាក្យបណ្ដឹងតែបួនករណី ប៉ុណ្ណោះ ត្រូវបានបញ្ជូនមកគ.ជ.ប.ដោយផ្ទាល់ ហើយពាក្យ បណ្ដឹងពីរ ក្នុងចំណោមពាក្យបណ្ដឹងទាំងបួននេះ នៅតែមិនអាចដោះស្រាយបានទេ។… លោក ហឿ រ៉ុង បានមានប្រសាសន៍ថា “គណបក្សសង្គ្រោះជាតិបាន ដាក់ពាក្យបណ្ដឹងចំនួន៩៩ករណី រីឯគណបក្សប្រជាជន វិញបានដាក់ពាក្យបណ្ដឹងចំនួន៣៣ករណី។ រីឯពាក្យ បណ្ដឹង ផ្សេងទៀតមកពីគណបក្សផ្សេងៗ និងពី អាជ្ញាធរមូលដ្ឋាន”។លោកមានប្រសាសន៍បន្ថែមថា អាជ្ញាធរ មូលដ្ឋានបានប្ដឹងគណបក្សជាច្រើនអំពីការដាក់ ប័ណ្ណឃោសនារបស់គណបក្សនានា នៅតាមបង្គោលភ្លើងឬ នៅ ទីកន្លែងហាមឃាត់ផ្សេងៗទៀត។…
Kaing Menghun
http://www.cambodiadailykhmer.com/news/2385/