គណបក្ស​​​ប្រជាជន​​​កម្ពុជា និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ ប្ដឹងគ្នា​​​ទៅវិញ​​​ទៅ​​​មក​​​​​​នៅ​​​មុន​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ

យោង​​​តាម​លោក ទេព នីថា ​អគ្គលេខា​ធិការ​​​គណៈកម្មាធិការ​​​ជាតិ​​​​​​ រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត ហៅ​​​កាត់ថា គ.ជ.ប. បាន​​​មាន​​​ប្រសាស​​​ ន៍ថា រយៈពេល​​​ជាង​​​ពីរ​​​សប្ដាហ៍​​​ទៀត​​​នៅ​​​មុន​​​ការ​​​បោះ​​​ឆ្នោត​​ ​ជ្រើសរើស​​​សមាជិក​​​សភា​​​គ.ជ.ប. បាន​​​ទទួល​​​ពាក្យ​​​បណ្ដឹង​​​ជាង​​​ ១៥០​​​ករណី ​ដែល​​​បាន​​​ប្ដឹង​​ជុំវិញ​​​ការ​​​រំលោភ​​​បំពាន​​​ច្បាប់​​​​ ​​ធ្វើ​​​យុទ្ធ​នា​​​ការ​​​ឃោសនា​​​រក​​​សំឡេងឆ្នោត​​​​នៅ​​​កម្ពុជា ពាក្យ​ ​​បណ្ដឹង​​​ជាង​​​៦០​​​ភាគ​រយ​​​មក​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ ជា​​​ គណបក្ស​​​ប្រឆាំង។ នៅក្នុង​​​សន្និសីទ​​​សារព័ត៌មាន​​​មួយ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​នៅ​​ ​រាជ​​​ធានី​​​ភ្នំពេញ ដែល ​​​គ.ជ.ប.​​​ធ្វើ​​​ការ​​​ត្រួត​​​ពិនិត្យ​​​​​​ បញ្ជី​​​ឈ្មោះ​​​អ្នក​​​បោះ​​​ឆ្នោត​​​ជា​​​ផ្លូវការ​​​របស់​​​ខ្លួន​​​ជា​​ ​ចុង​​​ក្រោយ​​​នោះ ​លោក ​ទេព នីថា បាន​​​មាន​​​ប្រសាសន៍​​​អំពី​​​ការទទួល​ ​​ពាក្យ​​​បណ្ដឹង​​​នេះ ហើយ​​​ពាក្យ​​​បណ្ដឹងចំនួន​​​២២​​​ករណី​​​ មិន​​​ អាច​​​ដោះ​​​ស្រាយ​​​​​​នៅ​​​ថ្នាក់ ​​​ឃុំ​​​-សង្កាត់បាន​​​ទេ​​​ ហើយពាក្យ ​​​បណ្ដឹង​​​នោះ​​​ត្រូវ​​​បញ្ជូន​​​មក​​​កាន់​​​គណៈកម្មាធិការ​​​រៀប​​​ចំ​ ​​ការ​​​បោះ​​​ឆ្នោត​​​ខេត្ត​​​ និងមាន​​​ពាក្យ​​​បណ្ដឹង​​​តែបួន​​​ករណី​​​ ប៉ុណ្ណោះ​​​ ត្រូវ​​​បាន​​​បញ្ជូន​​​មក​​គ.ជ.ប.​​​ដោយ​​​ផ្ទាល់ ហើយ​​​ពាក្យ ​​​បណ្ដឹង​​​ពីរ​​​ ក្នុង​​​ចំណោម​​​​ពាក្យ​​​​បណ្ដឹង​​​ទាំង​​​បួន​​​នេះ​​ ​នៅ​​​តែមិន​​​អាច​​​ដោះ​​​ស្រាយ​​​បាន​ទេ​​។… លោក ហឿ រ៉ុង ​បាន​​​មានប្រសាសន៍​​​ថា​ “គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ ដាក់​​​ពាក្យ​​​បណ្ដឹង​​​ច​ំនួន​​​៩៩​​​ករណី​​​ រី​​​ឯគណបក្ស​​​ប្រជាជន​​​ វិញ​​​បាន​​​ដាក់​​​ពាក្យ​​​បណ្ដឹងចំនួន​​​៣៣​​​ករណី។​​​ រីឯ​​​ពាក្យ​​​ បណ្ដឹង​​​ ផ្សេង​​​ទៀត​​​​មកពី​​​គណបក្ស​​​ផ្សេង​​​ៗ​​​​​​​​​ និង​​​ពី​​​ អាជ្ញាធរ​​​មូល​​​ដ្ឋាន”។​​​លោក​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា អាជ្ញាធរ​​ ​មូល​​​ដ្ឋាន​​​បាន​​​ប្ដឹង​​​គណបក្ស​​​ជា​​​ច្រើន​​​អំពី​​​ការ​​​ដាក់​​​ ប័ណ្ណ​​​ឃោស​​​នា​​​របស់​​​គណបក្ស​​​នានា​​​ នៅ​​​តាម​​​បង្គោលភ្លើង​​​ឬ នៅ ​​​ទី​​​កន្លែង​​​ហាម​​​ឃាត់ផ្សេងៗ​​​ទៀត​​​។…

Kaing Menghun
http://www.cambodiadailykhmer.com/news/2385/