គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទទួលបានបណ្ដឹងចំនួន២៧៥ហើយ
បើគិតត្រឹមថ្ងៃអាទិត្យនេះ ថ្ងៃទី២១កក្កដា ត្រូវនឹងថ្ងៃទី២៦ នៃយុទ្ធនាការឃោសនាបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទទួលបានបណ្ដឹងចំនួន២៧៥ហើយ។ បណ្ដឹងចំនួន២២៦ ត្រូវបានដោះស្រាយរួចហើយ។ ចំណែកបណ្ដឹងដែលសេសសល់ គណកម្មការឃុំ-សង្កាត់ និងខេត្ត រៀបចំការបោះឆ្នោត កំពុងតែដោះស្រាយ។… លោកកែវ ផល្លា ប្រធាននាយកដ្ឋាន សេវាកម្មច្បាប់ និងវិវាទកម្ម នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. បានឲ្យដឹងនៅថ្ងៃអាទិត្យ ទី២១កក្កដា នេះថា គណកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត ទទួលបណ្ដឹងបានចំនួន២៧៥ហើយ។ មានបណ្ដឹងចំនួន២២៦ ត្រូវបានដោះស្រាយរួច។ ចំណែកនៅថ្នាក់ខេត្ត-រាជធានីវិញ មានបណ្ដឹងចំនួន៨២។ បណ្ដឹងចំនួន៧៤ ត្រូវបានដោះស្រាយរួចរាល់ នៅសល់១៨បណ្ដឹងមិនទាន់ដោះស្រាយ។ ចំណែកនៅថ្នាក់ជាតិវិញ បានទទួលបណ្ដឹងចំនួន១៩ ដោះស្រាយរួចស្រេចអស់១៨ នៅសល់១បណ្ដឹង។ នេះបើគិតត្រឹមថ្ងៃអាទិត្យ ទី២១កក្កដា ត្រូវនឹងថ្ងៃទី២៦ នៃយុទ្ធនាការឃោសនាបោះឆ្នោត។…
អ៊ឹម រចនា
http://www.khmer.rfi.fr/cambodia/20130721-nec-day-26-of-campaign