គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ទទួល​បាន​បណ្ដឹង​ចំនួន​២៧៥​ហើយ

បើ​គិត​ត្រឹមថ្ងៃអាទិត្យ​នេះ ថ្ងៃ​​ទី២១​កក្កដា ត្រូវ​នឹង​ថ្ងៃ​​ទី២៦ នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ទទួល​បាន​បណ្ដឹង​ចំនួន​២៧៥​ហើយ។ បណ្ដឹង​ចំនួន​២២៦ ត្រូវ​បាន​ដោះ​ស្រាយ​រួច​ហើយ។ ចំណែក​បណ្ដឹង​ដែល​សេស​សល់ គណកម្មការ​ឃុំ-សង្កាត់ និង​ខេត្ត​ រៀប​ចំ​ការ​បោះ​ឆ្នោត កំពុង​តែ​ដោះ​ស្រាយ។… លោក​កែវ ផល្លា ប្រធាន​នាយកដ្ឋាន​ សេវាកម្ម​ច្បាប់ និង​វិវាទកម្ម នៃ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប. បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ ទី​២១​កក្កដា នេះ​ថា គណកម្មការ​ឃុំ-សង្កាត់​រៀប​ចំ​ការ​បោះ​ឆ្នោត ទទួល​បណ្ដឹង​បាន​ចំនួន​២៧៥​ហើយ។ មាន​បណ្ដឹង​ចំនួន​២២៦ ត្រូវ​បាន​ដោះ​ស្រាយ​រួច។ ចំណែក​នៅ​ថ្នាក់​ខេត្ត-រាជធានី​វិញ មាន​បណ្ដឹង​ចំនួន​៨២។ បណ្ដឹង​ចំនួន​៧៤ ត្រូវ​បាន​ដោះ​ស្រាយ​រួច​រាល់ នៅ​សល់​១៨​បណ្ដឹង​មិន​ទាន់​ដោះ​ស្រាយ។ ចំណែក​នៅ​ថ្នាក់​ជាតិ​វិញ បាន​ទទួល​បណ្ដឹង​ចំនួន​១៩ ដោះ​ស្រាយ​រួច​ស្រេច​អស់​១៨ នៅ​សល់​១​បណ្ដឹង។ នេះ​បើ​គិត​ត្រឹម​ថ្ងៃ​អាទិត្យ ទី​២១​កក្កដា ត្រូវ​នឹង​ថ្ងៃ​​ទី២៦ នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត។…

អ៊ឹម រចនា
http://www.khmer.rfi.fr/cambodia/20130721-nec-day-26-of-campaign