គ្មាន​នរណា​ម្នាក់​បារម្ភ​អំពី​ការ​ព្រមាន​ពី​សង្គ្រាម ​ប្រសិន​បើ​គណបក្ស​ប្រជាជនកម្ពុជា​​ចាញ់​ឆ្នោត​

នៅ​ពេល​មាន​ការ​គំរាម​​កាន់​តែខ្លាំង​​ពី​​អំពើ​​​ហិង្សា​តាម​រយៈ​រដ្ឋ​ ប្រហារ​ឬ​សង្គ្រាម​ស៊ីវិល​នោះ​ ប្រជាពល​រដ្ឋ​នៅ​ក្នុងរាជធានី​​ភ្នំពេញ​បាន​ និយាយ​កាលពី​ម្សិលមិញ​ថា ពួក​​គាត់​មិន​បារម្ភ​​អំពី​ហេតុការណ៍​បែប​នេះ​ទេ​  ហើយ​និយាយ​ថា ​កម្ពុជា​បាន​វិវឌ្ឍ​ហួស​សម័យ​កាល​សង្គ្រាម​ និង​​​​​​ភាព​ ចលាចល​ផ្នែក​នយោបាយ​ទៅ​ហើយ​។ លោក ជា ពន្លឺ អាយុ​២៣​ឆ្នាំ​ជា​អ្នក​គាំទ្រ​គណ​​​បក្ស​សង្គ្រោះ​ជាតិ​ ដែល​កំពុង​ទិញ​អីវ៉ាន់​នៅ​ផ្សារ​កណ្ដាល​កាលពី​ម្សិលមិញ​​និយាយ​ថា “ ខ្ញុំ​មិន​បារម្ភ​ពី​រឿង​នេះ​ទេ។ ខ្ញុំ​គិត​ថា ប្រទេស​​​កម្ពុជា​បាន​ប្រកាន់​ខ្ជាប់​ទៅ​នឹង​ច្បាប់​ ហើយ​ប្រសិន​បើ​គណបក្ស​ ណា​មួយ​ចង់​ធ្វើ​អ្វី​​នោះ​ ច្បាប់​មាន​ស្រាប់​ហើយ​”។ អ្នក​ស្រី ង៉ោ គឹមលី អាយុ​២៩​ឆ្នាំ​​នៅ​ផ្សារ​អូរ​ប្ញស្សី​ ដែល​មាន​មនុស្ស​ច្រើន​ ប៉ុន្តែ​បាន​ បដិសេធ​មិន​ប្រាប់​ឈ្មោះ​គណបក្ស​ដែល​គាត់​គំា​ទ្រ​នោះ ​បាន​​គំាទ្រ​គំនិត​ បែប​នេះ​ ដោយ​​​និយាយ​ថា បរិយាកាស​នៅ​ក្នុង​ប្រទេស​មិន​អាច​កើត​មាន​ សង្គ្រាម​បាន​​ទេ​ ថ្វីបើ​មាន​ការ​គំរាម​បែប​នេះ​ក្ដី​។ អ្នក​ស្រី​បាន​និយាយ​ថា“ ខ្ញុំ​មិន​ព្រួយ​បារម្ភ​ពី​រឿង​នេះ​​ទេ ព្រោះ​ ប្រទេស​របស់​យើង​មាន​សន្ដិភាព​ហើយ​”។ ទស្សន​ទាំង​នោះ​ផ្ទុយ​គ្នា​ទាំង​ស្រុង​ពី​វោ​ហា​រសាស្ត្រ​ ដែល​នាយក​រដ្ឋ​ មន្ត្រី​ ហ៊ុន សែន​ លើក​ឡើង​កាល​ពី​​ខែ​មុន និង​​មន្ត្រី​ផ្សេងៗ​ទៀត​នៅ​មុន​ការ​បោះឆ្នោត​​ថ្ងៃ ​អាទិត្យ​នេះ។…

Aun Pheap and Joshua Wilwohl
http://www.cambodiadailykhmer.com/latest/3223/