គ្មាននរណាម្នាក់បារម្ភអំពីការព្រមានពីសង្គ្រាម ប្រសិនបើគណបក្សប្រជាជនកម្ពុជាចាញ់ឆ្នោត
នៅពេលមានការគំរាមកាន់តែខ្លាំងពីអំពើហិង្សាតាមរយៈរដ្ឋ ប្រហារឬសង្គ្រាមស៊ីវិលនោះ ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញបាន និយាយកាលពីម្សិលមិញថា ពួកគាត់មិនបារម្ភអំពីហេតុការណ៍បែបនេះទេ ហើយនិយាយថា កម្ពុជាបានវិវឌ្ឍហួសសម័យកាលសង្គ្រាម និងភាព ចលាចលផ្នែកនយោបាយទៅហើយ។ លោក ជា ពន្លឺ អាយុ២៣ឆ្នាំជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលកំពុងទិញអីវ៉ាន់នៅផ្សារកណ្ដាលកាលពីម្សិលមិញនិយាយថា “ ខ្ញុំមិនបារម្ភពីរឿងនេះទេ។ ខ្ញុំគិតថា ប្រទេសកម្ពុជាបានប្រកាន់ខ្ជាប់ទៅនឹងច្បាប់ ហើយប្រសិនបើគណបក្ស ណាមួយចង់ធ្វើអ្វីនោះ ច្បាប់មានស្រាប់ហើយ”។ អ្នកស្រី ង៉ោ គឹមលី អាយុ២៩ឆ្នាំនៅផ្សារអូរប្ញស្សី ដែលមានមនុស្សច្រើន ប៉ុន្តែបាន បដិសេធមិនប្រាប់ឈ្មោះគណបក្សដែលគាត់គំាទ្រនោះ បានគំាទ្រគំនិត បែបនេះ ដោយនិយាយថា បរិយាកាសនៅក្នុងប្រទេសមិនអាចកើតមាន សង្គ្រាមបានទេ ថ្វីបើមានការគំរាមបែបនេះក្ដី។ អ្នកស្រីបាននិយាយថា“ ខ្ញុំមិនព្រួយបារម្ភពីរឿងនេះទេ ព្រោះ ប្រទេសរបស់យើងមានសន្ដិភាពហើយ”។ ទស្សនទាំងនោះផ្ទុយគ្នាទាំងស្រុងពីវោហារសាស្ត្រ ដែលនាយករដ្ឋ មន្ត្រី ហ៊ុន សែន លើកឡើងកាលពីខែមុន និងមន្ត្រីផ្សេងៗទៀតនៅមុនការបោះឆ្នោតថ្ងៃ អាទិត្យនេះ។…
Aun Pheap and Joshua Wilwohl
http://www.cambodiadailykhmer.com/latest/3223/