គ.ជ.ប ដាក់​វិធាន​សម្រាប់​ដាក់​បណ្តឹង​ជុំវិញ​ការ​បោះឆ្នោត

ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត កាល​ពី​ម្សិលមិញ បាន​រៀបចំ​វិធាន​សម្រាប់​ការ​ដាក់​បណ្តឹង​ពាក់​ព័ន្ធ​នឹង​ការ​បោះឆ្នោត​ សម្រាប់​គណបក្ស​នយោបាយ​នានា​ថា ពួក​គេ​នឹង​មាន​សិទ្ធិ​ដល់​១១:៣០​ព្រឹក​នៅ​ថ្ងៃ​ទី​២៩ កក្កដា​ក្នុង​ការ​តវ៉ា​លទ្ធផល​បោះឆ្នោត​មិន​ផ្លូវ​ការ​ទៅ គ.ជ.ប។ សមាជិក គ.ជ.ប លោក មាន សាទិ បាន​បង្ហាញ​ពី​ប្រភេទ​នៃ​បណ្តឹង​ចំនួន​ពីរ គឺ​បណ្តឹង​ចោទ​ប្រកាន់​ទៅ​លើ​បុគ្គល​ឬ​គណបក្ស​ពី​ករណី​ប្រព្រឹត្ត​ខុស​ឆ្គង​ ដែល​អ្នក​ដាក់​បណ្តឹង​មាន​ពេល​បី​ថ្ងៃ​ចាប់​ពី​ពេល​កើត​ហេតុ​នោះ ដើម្បី​ប្តឹង​ទៅ​គណៈកម្មាធិការ​បោះឆ្នោត​ឃុំ សង្កាត់ និង​បណ្តឹង​មួយ​ទៀត​លើ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ដែល​អ្នក​ប្តឹង​ត្រូវ​តែ​ ដាក់​បណ្តឹង​នៅ​ត្រឹម​ព្រឹក​ថ្ងៃ​បន្ទាប់​នៃ​ការ​បោះឆ្នោត។ លោក មាន សាទិ បាន​ថ្លែង​ថា បណ្តឹង​ទៅ​លើ​មន្រ្តី​បោះឆ្នោត​អាច​ប្តឹង​សាទុក្ខ​បាន​តែ​ទៅ គ.ជ.ប ប៉ុន្តែ បណ្តឹង​សាទុក្ខ​ទៅ​លើ​អ្នក​នយោបាយ​និង​គណបក្ស​នយោបាយ អាច​ប្តឹង​គ្រប់​វិធី​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ប្រសិន​បើ​បណ្តឹង​ទាំង​នោះ​មិន​អាច​ដោះស្រាយ​បាន​ដោយ​គណៈកម្មាធិការ បោះឆ្នោត​ឃុំ សង្កាត់ គណៈកម្មាធិការ​បោះឆ្នោត​ខេត្ត ឬ គ.ជ.ប។ លោក មាន សាទិ បាន​ថ្លែង​ថា​៖ «បណ្តឹង​[ទៅ​លើ​លទ្ធផល​]​ត្រូវ​តែ​ដាក់​យ៉ាង​ហោច​ត្រឹម​ម៉ោង​១១ កន្លះ​ព្រឹក​បន្ទាប់​ពី​ថ្ងៃ​បោះឆ្នោត​។ ប្រសិន​បើ​បណ្តឹង​នោះ​មិន​ត្រូវ​បាន​ដាក់​ភ្លាមៗ នឹង​ត្រូវ​ចាត់​ទុក​ថា​គ្មាន​បណ្តឹង​»។ លោក​បន្ថែម​ថា បើ​បណ្តឹង​មិន​អាច​ដោះស្រាយ​បាន​ដោយ​គណៈកម្មាធិការ​បោះឆ្នោត​ឃុំ សង្កាត់ ក្នុង​ពេល ២ ថ្ងៃ វា​បន្ត​ទៅ​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត បើ​មិន​អាច​ដោះស្រាយ​មិន​បាន​ក្នុង​រយៈ​ពេល ៣ ថ្ងៃ វា​នឹង​បន្ត​ទៅ គ.ជ.ប។…

មាស សុខជា សែន ដាវិត
http://www.postkhmer.com/index.php/election-watch/101080-2013-07-19-05-41-25