គ.ជ.ប នឹង​បើក​កញ្ចប់​សុវត្ថិភាព «ក»​មួយ​ចំនួន​ទៀត​​នៅ​សៀមរាប

ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត (គ.ជ.ប) នឹង​ត្រៀម​បើក​កញ្ចប់​សុវត្ថិភាព «ក» មួយ​ចំនួន​ទៀត​នៅ​មណ្ឌល​ សៀមរាបនៅ​ថ្ងៃ​សុក្រ​ទី ៣០ ខែ​សីហានេះ នៅ​ទីស្តី​ការ គ.ជ.ប តាម​ការ​បង្គាប់​បញ្ជារ​ពី​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​។ យោងតាម​​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ចុះ​ថ្ងៃ​ទី​២៨ ខែ​សីហា​នេះបាន​សម្រេច អនុញ្ញាត​ឲ្យ ​គ.ជ.ប បើក​កញ្ចប់​សុវត្ថិភាព ក មួយចំនួន នៅ​មណ្ឌល​ ខេត្តសៀមរាប នៅ​ក្រុង​សៀមរាប សង្កាត់​ក្របី​រៀល​៖ ការិយា​ល័យ​លេខ ០២៨៣ ០២៨៥ សង្កាត់​ស្វាយដង្គុំ​៖ ការិយា​ល័យ​​លេខ ០៤២៥ ០៤៤២ និង​សង្កាត់​ស្លក្រាម​៖ ការិយា​ល័យ​លេខ ០៨១៧ និង​នៅ​ស្រុក​ពួក ឃុំ​រើ​ល​៖ ការិយាល័យ​លេខ ០៣២៣ ០៣២៤ ០៣២៦ ឃុំ​ល្វា​៖ ការិយាល័យ​លេខ ០២៩៤ ០៦៧៣ ០៧១៨ និង​ឃុំ​ត្រី​ញ័រ​៖ ការិយាល័យ​លេខ ០៣៤៦ ដើម្បី​ផ្ទៀងផ្ទាត់​សំឡេងឆ្នោត ក្នុង​ទម្រង់ ១១០២ ១១០៨ និង​ក្រដាស​កត់ត្រា​សំឡេងឆ្នោត​។​…

http://www.postkhmer.com/index.php/online/103106---lr