គ.ជ.ប នឹងបើកកញ្ចប់សុវត្ថិភាព «ក»មួយចំនួនទៀតនៅសៀមរាប
ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងត្រៀមបើកកញ្ចប់សុវត្ថិភាព «ក» មួយចំនួនទៀតនៅមណ្ឌល សៀមរាបនៅថ្ងៃសុក្រទី ៣០ ខែសីហានេះ នៅទីស្តីការ គ.ជ.ប តាមការបង្គាប់បញ្ជារពីក្រុមប្រឹក្សាធម្មនុញ្ញ។
យោងតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញចុះថ្ងៃទី២៨ ខែសីហានេះបានសម្រេច អនុញ្ញាតឲ្យ គ.ជ.ប បើកកញ្ចប់សុវត្ថិភាព ក មួយចំនួន នៅមណ្ឌល ខេត្តសៀមរាប នៅក្រុងសៀមរាប សង្កាត់ក្របីរៀល៖ ការិយាល័យលេខ ០២៨៣ ០២៨៥ សង្កាត់ស្វាយដង្គុំ៖ ការិយាល័យលេខ ០៤២៥ ០៤៤២ និងសង្កាត់ស្លក្រាម៖ ការិយាល័យលេខ ០៨១៧ និងនៅស្រុកពួក ឃុំរើល៖ ការិយាល័យលេខ ០៣២៣ ០៣២៤ ០៣២៦ ឃុំល្វា៖ ការិយាល័យលេខ ០២៩៤ ០៦៧៣ ០៧១៨ និងឃុំត្រីញ័រ៖ ការិយាល័យលេខ ០៣៤៦ ដើម្បីផ្ទៀងផ្ទាត់សំឡេងឆ្នោត ក្នុងទម្រង់ ១១០២ ១១០៨ និងក្រដាសកត់ត្រាសំឡេងឆ្នោត។…