ចៅហ្វាយក្រុងភ្នំពេញ៖ កុំគិតតែរឿងបាតុកម្ម ប្រជាជនរាប់សែន រងទុក្ខសោកដោយទឹកជំនន់
ភ្នំពេញ: សំដៅលើមេដឹកនាំគណបក្សនយោបាយ មេដឹកនាំសង្គមស៊ីវិល មេអង្គការក្រៅរដ្ឋាភិបាលមួយចំនួន អភិបាលរាជធានីភ្នំពេញ បានក្រើនរំលឹកថា នៅពេលនេះ កុំនាំគ្នាគិត និងបបួលគ្នាធ្វើតែបាតុកម្ម នៅភ្នំពេញ គប្បីសម្លឹងមើលប្រជាពលរដ្ឋខ្មែររាប់សែននាក់ កំពុងរងគ្រោះដោយទឹកជំនន់ជន់លិចផ្ទះសម្បែង ផ្លូវសាធារណៈនៅ ២០ខេត្ត ទូទាំងប្រទេស ដែលទាមទារឲ្យយើងទាំងអស់គ្នា រួមសាមគ្គី សហការគ្នា ជួយសង្គ្រោះប្រជាជនទាំងនោះ។
លោកប៉ា សុជាតិវង្ស បានធ្វើការប្រៀបធៀបអំពីទស្សនៈ និងទង្វើពីរផ្ទុយគ្នាគឺ ម្ខាងខិតខំដោះស្រាយការលំបាករបស់ប្រជាជន និងសង្គម ដែលរងគ្រោះ ដោយទឹកជំនន់ និងម្ខាងទៀតដើរបំផុសចលនាធ្វើបាតុកម្មថា “មិនខុសអីពីផ្ទះមួយ កំពុងមានមនុស្សស្លាប់ ហើយផ្ទះមួយទៀត ចាក់ធុងបាស់ នាំគ្នារាំកម្សាន្តសប្បាយ លើគំនរទុក្ខគេនោះទេ”។…
http://www.cen.com.kh/localnews/show_detail/19?token=ZjIxNGJjMj