បក្សប្រជាជននិងសង្គ្រោះជាតិស្ទើរស្មើគ្នានៅកំពង់ស្ពឺ
កំពង់ស្ពឺៈ តាមលទ្ធផលបឋមរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលត្រូវបានប្រកាសកាលពីម៉ោងប្រមាណជាង ១០ យប់មិញ តាមទូរទស្សន៍ជាតិ កម្ពុជា បានឲ្យដឹងថា នៅខេត្ត កំពង់ស្ពឺ គណបក្សសង្គ្រោះជាតិ ទទួលបានសំឡេង ១០០ ៣៤៦ គណបក្សប្រជាជន ទទួលបាន ១០០ ១១២។
លោក ព្រំ គឹមថៃ ប្រធានគណៈកម្មាធិការ ខេត្តរៀបចំការបោះឆ្នោត ខេត្ត កំពង់ស្ពឺ បានថ្លែងថា៖ «មកទល់ម៉ោងនេះ យើងនៅមិនទាន់ប្រមូលបានតួលេខ ពីគ្រប់បណ្ដា ឃុំ សង្កាត់រៀបចំការបោះឆ្នោតនៅឡើយទេ ប៉ុន្តែតាមតួលេខ ដែលយើងទទួលបាន សំឡេងឆ្នោតគាំទ្ររបស់គណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិ កំពុងប្រកៀកប្រកិតគ្នាយ៉ាងខ្លាំង»។ លោកឲ្យដឹងថា ស្ថានភាពទូទៅនៅថ្ងៃបោះឆ្នោត មានលក្ខណៈល្អប្រសើរ ហើយចំនួនអ្នកទៅបោះឆ្នោត បានកើន ប្រមាណជាង ២ ភាគរយ បើធៀបទៅនឹងការបោះឆ្នោតអាណត្តិទីបួន ដែលមានត្រឹមជាង ៦៨ ភាគរយ។ …
ភ្នំពេញប៉ុស្តិ៍
http://www.postkhmer.com/index.php/national/1-national-news/101476-2013-07-29-03-08-45