បក្ស​ប្រជាជន​និង​សង្គ្រោះ​ជាតិ​ស្ទើរ​ស្មើ​គ្នា​នៅកំពង់ស្ពឺ

កំពង់ស្ពឺៈ តាម​លទ្ធផល​បឋម​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ដែល​ត្រូវ​បាន​ប្រកាស​កាល​ពី​ម៉ោង​ប្រមាណ​ជាង ១០ យប់​មិញ តាម​ទូរទស្សន៍​ជាតិ កម្ពុជា បាន​ឲ្យ​ដឹង​ថា នៅ​ខេត្ត កំពង់ស្ពឺ គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​សំឡេង ១០០ ៣៤៦ គណបក្ស​ប្រជាជន ទទួល​បាន ១០០ ១១២។

លោក ព្រំ គឹមថៃ ប្រធាន​គណៈកម្មាធិការ ខេត្ត​រៀបចំ​ការ​បោះឆ្នោត ខេត្ត កំពង់ស្ពឺ បាន​ថ្លែង​ថា៖ «មក​ទល់​ម៉ោង​នេះ យើង​នៅ​មិន​ទាន់​ប្រមូល​បាន​តួលេខ ពី​គ្រប់​បណ្ដា ឃុំ សង្កាត់​រៀបចំ​ការ​បោះឆ្នោត​នៅ​ឡើយ​ទេ ប៉ុន្តែ​តាម​តួលេខ ដែល​យើង​ទទួល​បាន សំឡេង​ឆ្នោត​គាំទ្រ​របស់​គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ប្រកៀក​ប្រកិត​គ្នា​យ៉ាង​ខ្លាំង»។ លោក​ឲ្យ​ដឹង​ថា ស្ថានភាព​ទូទៅ​នៅ​ថ្ងៃ​បោះឆ្នោត មាន​លក្ខណៈ​ល្អ​ប្រសើរ ហើយ​ចំនួន​អ្នក​ទៅ​បោះឆ្នោត បាន​កើន ប្រមាណ​ជាង ២ ភាគរយ បើ​ធៀប​ទៅ​នឹង​ការ​បោះឆ្នោត​អាណត្តិ​ទីបួន ដែល​មាន​ត្រឹម​ជាង ៦៨ ភាគរយ។ …

ភ្នំពេញប៉ុស្តិ៍
http://www.postkhmer.com/index.php/national/1-national-news/101476-2013-07-29-03-08-45