ប៉ូលិស​ក្រុង ដាក់ពង្រាយ​កម្លាំង​ជិត ១០០០​នាក់ ជុំវិញ​ទីលាន​ប្រជាធិបតេយ្យ​

ភ្នំពេញ: សមត្ថកិច្ច​នគរបាល​ក្រុងភ្នំពេញ ជិត​១០០០​នាក់ មកពី​ខណ្ឌ​ទាំង​៩ បានមក​ដាក់ពង្រាយ​យ៉ាង​ក្រាស់ ប្រដាប់​ដោយ​ខែល និង​ដំបងឆក់ នៅ​ជុំវិញ​លាន​ប្រជាធិបតេយ្យ ស្ថិតនៅក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ក្នុង​គោលបំណង​ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ មិនអោយ​ក្រុមបាតុករ​របស់​បក្សប្រឆាំង ព្រឹក​ថ្ងៃទី​២១​ខែតុលា ឆ្នាំ​២០១៣ ។ ​មន្ត្រីនគរបាល​ដែល​បាន​ ឈរជើង​នៅលើ​ទីលាន បាន​បង្ហើប​អោយដឹងថា ក្រុមការងារ​របស់​ស​ម​ត្ថ​កិច្ច បាន​ត្រៀមកំលាំង​រួចជាស្រេច ដើម្បី​ការពារ​សន្តិសុខ​ជូន​ប្រជា​ពលរ​ដ្ធ​ក្នុង​រាជធានី​ភ្នំពេញ​។ ​ នៅ​ព្រឹក​នេះ សមត្ថកិច្ច​ក្នុង​ខណ្ឌ​ទាំង​៩ មាន​ចំនួន​ជិត​១០០០​នាក់​បានដាក់​ពង្រាយ​នៅ​ទីនោះ បំពាក់​ទៅដោយ​សម្ភារៈ​គ្រប់គ្រាន់ ដើម្បី​ការពារ និង​បង្ក្រាប​បទល្មើស នៅពេល​ណាមួយ​រឿងរ៉ាវ បាន​កើតមានឡើង​ជាយ​ថា​ហេតុ​។…

http://www.cen.com.kh/localnews/show_detail/135?token=YmY0Mjk4NW