ពលរដ្ឋខ្មែរអាមេរិកាំងជាង១ពាន់នាក់តវ៉ាទាមទារយុត្តិធម៌ពីការបោះឆ្នោត
ប្រជាពលរដ្ឋអាមេរិកាំង ជាង ១ពាន់នាក់ មកពីរដ្ឋ North Carolina, South Carolina, Georgia កាលពីថ្ងៃសៅរ៍ ទី១៩ ខែតុលា បាននាំគ្នាធ្វើបាតុកម្មដើម្បីទាមទាររកយុត្តិធម៌នៃលទ្ធផលបោះ ឆ្នោត កាលពីថ្ងៃ២៨ ខែកក្កដា កន្លងមកនេះ។ សូមស្ដាប់សេចក្ដីរាយការណ៍ផ្ទាល់របស់លោក តាំង សារ៉ាដា ពីទីកន្លែងធ្វើបាតុកម្ម៖ ពលរដ្ឋខ្មែរនៅក្រៅប្រទេសផ្សេងទៀតគ្រោងធ្វើបាតុកម្មនៅថ្ងៃទី២៥ ប្រជាពលរដ្ឋខ្មែរនៅតាមបណ្ដារដ្ឋជាច្រើនក្នុងសហរដ្ឋអាមេរិក រួមមានមកពីរដ្ឋ Pennsylvania និងមកពីប្រទេសកាណាដា ប្រមាណជាង ១ពាន់នាក់ គ្រោងជួបជុំគ្នាធ្វើបាតុកម្ម នៅថ្ងៃសុក្រ ទី២៥ ខែតុលា ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៣រសៀល នៅមុខទីស្នាក់ការធំរបស់អង្គការសហប្រជាជាតិ នៅបុរីញីវយ៉ក (New York) ដើម្បីទាមទារឲ្យអង្គការអន្តរជាតិមួយនេះ ជំរុញឲ្យរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន គោរពនិងអនុវត្តតាមសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១។ អនុប្រធានគណបក្សសង្គ្រោះជាតិ ប្រចាំនៅទ្វីបអាមេរិកខាងជើង លោក សេង សារ៉ន បានមានប្រសាសន៍បញ្ជាក់ថា ក្រៅពីការតវ៉ា និងដាក់ញត្តិដែលចុះហត្ថលេខា និងផ្ដិតមេដៃដោយពលរដ្ឋដើម្បីទាមទារឲ្យ អ.ស.ប ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា បង្កើតគណៈកម្មការចម្រុះឯករាជ្យមួយ ត្រួតពិនិត្យភាពមិនប្រក្រតីនៃការបោះឆ្នោត។ …
តាំង សារ៉ាដា និង ម៉ៅ សុធានី
http://www.rfa.org/khmer/news/politics/Khmer-abroad-hold-demonstration-against-fraud-election-10192013230011.html