ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ជាង​១​ពាន់​នាក់​តវ៉ា​ទាមទារ​យុត្តិធម៌​​ពី​​ការ​បោះ​ឆ្នោត

ប្រជាពលរដ្ឋ​អាមេរិកាំង ជាង ១​ពាន់​នាក់ មក​ពី​រដ្ឋ North Carolina, South Carolina, Georgia កាល​ពី​ថ្ងៃ​សៅរ៍ ទី​១៩ ខែ​តុលា បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ដើម្បី​ទាមទារ​រក​យុត្តិធម៌​នៃ​លទ្ធផល​បោះ​ ឆ្នោត កាល​ពី​ថ្ងៃ​២៨ ខែ​កក្កដា កន្លង​មក​នេះ។ សូម​ស្ដាប់​សេចក្ដី​រាយការណ៍​ផ្ទាល់​របស់​លោក តាំង សារ៉ាដា ពី​ទី​កន្លែង​ធ្វើ​បាតុកម្ម៖ ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ផ្សេង​ទៀត​គ្រោង​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី​២៥ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តាម​បណ្ដា​រដ្ឋ​ជា​ច្រើន​ក្នុង​សហរដ្ឋអាមេរិក រួម​មាន​មក​ពី​រដ្ឋ Pennsylvania និង​មក​ពី​ប្រទេស​កាណាដា ប្រមាណ​ជាង ១​ពាន់​នាក់ គ្រោង​ជួប​ជុំ​គ្នា​ធ្វើ​បាតុកម្ម នៅ​ថ្ងៃ​សុក្រ ទី​២៥ ខែ​តុលា ចាប់​ពី​ម៉ោង ៧​ព្រឹក ដល់​ម៉ោង ៣​រសៀល នៅ​មុខ​ទីស្នាក់ការ​ធំ​របស់​អង្គការ​សហប្រជាជាតិ នៅ​បុរី​ញីវយ៉ក (New York) ដើម្បី​ទាមទារ​ឲ្យ​អង្គការ​អន្តរជាតិ​មួយ​នេះ ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន គោរព​និង​អនុវត្ត​តាម​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ​១៩៩១។ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​នៅ​ទ្វីប​អាមេរិក​ខាង​ជើង លោក សេង សារ៉ន បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រៅ​ពី​ការ​តវ៉ា និង​ដាក់​ញត្តិ​ដែល​ចុះ​ហត្ថលេខា និង​ផ្ដិត​មេដៃ​ដោយ​ពលរដ្ឋ​ដើម្បី​ទាមទារ​ឲ្យ អ.ស.ប ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បង្កើត​គណៈកម្មការ​ចម្រុះ​ឯករាជ្យ​មួយ ត្រួត​ពិនិត្យ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត។ …

តាំង សារ៉ាដា និង ម៉ៅ សុធានី
http://www.rfa.org/khmer/news/politics/Khmer-abroad-hold-demonstration-against-fraud-election-10192013230011.html