ពល​រដ្ឋ​ខែ្មរ​ជិត​៦០០.០០០​នាក់​​ដែល​ទៅ​ធ្វើ​ការ​ងារ​នៅ​បរទេស​មិន​អាច​បោះ​ឆ្នោត​បាន​ទេ​

នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា​ខាង​មុខ​នេះ​​ គេ​រំពឹង​​ថា ប្រជា​ពល​រដ្ឋ​ចំនួន​៩,៦​លាន​នាក់​ដែល​បានចុះ​ឈ្មោះ​បោះ​ឆ្នោត ​​រួច​ហើយ​នោះ​​​ នឹ​ង​ទៅ​បោះ​ឆ្នោត​។ ប៉ុន្តែ​ដោយ​សារ​គ្មាន​យន្ដ​ការ​​បោះ ​ឆ្នោត​សម្រាប់​អ្នក​បោះ​ឆ្នោត​ដែល​មិន​អាច​មក​បោះ​ឆ្នោត​បាន ​គេ​បាន​ប៉ាន់ ​ប្រមាណ​ថា ​កម្មករ​ចំណាក​ស្រុក​ជិត​៦០០.០០០​នាក់ដែល​រស់​នៅ​បរទេស​​ ប្រហែលជា​មិន​អាច​​បោះ​ឆ្នោតបាន​​ទេ​ នេះ​បើ​យោង​​​​តាម​អ្នក​ឃ្លាំ​មើល​ការ ​បោះ​ឆ្នោត​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ដែល​ធ្វើ​ការ​ជាមួយ​​​​ ជន​ចំណាក​ស្រុក​។ អ្នក​​មិន​អាច​បោះ​ឆ្នោត​បាន​ទាំង​នោះ​មាន​ដូច​ជា​ពលរដ្ឋ​​ខ្មែរ​ពេញ​វ័យ ​ ទាំង​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់​ដែល​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា ទៅ ​ធ្វើ​ការ​នៅ​​ប្រទេស​ថៃ​ ម៉ាឡេស៊ី និង​កូរ៉េ​ខាង​ត្បូង​ នេះ​បើ​តាម​ ប្រសាសន៍​របស់​លោក​ ចូអែល​ ប្រេស្ដុន​ (Joel Preston) ទី​ប្រឹក្សា​​នៅ​មជ្ឈ ​មណ្ឌល​អប់​រំ​ច្បាប់​​សម្រាប់​សហគមន៍​ ​ជា​អង្គការ​ផ្ដល់​ជំនួយ​ផ្លូវ​ ច្បាប់​មួយ​ដែល​ធ្វើ​ការ​តស៊ូ​មតិ​សម្រាប់​សិទ្ធិ​របស់​កម្មករ​ចំណាក​ស្រុក​ ។… ខណៈ​ដែល​ក្រសួង​ការ​ងារ​កាល​ពី​ម្សិល​មិញ បាន​បដិសេធ​មិន​បង្ហាញ​ទិន្នន័យ​ ស្ដី​ពី​ចំនួន​ប្រជា​ពល​រដ្ឋ​កម្ពុជា​ដែល​គេ​គិត​ថា បាន​ទៅ​ធ្វើ​ការ​នៅ​បរទេស​នោះ​ មជ្ឈមណ្ឌល​អប់​រំ​ច្បាប់​សម្រាប់​សហគមន៍​ សន្និដ្ឋាន​ថា មាន​ប្រជា​ពល​រដ្ឋ​កម្ពុជា​ ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ទាំង​ស្រប​ច្បាប់​ និង​មិន​ស្រប​ច្បាប់​ជាង​ ៥០០.០០០​នាក់​។ នៅ​ប្រទេស​ម៉ាឡេស៊ី​ជាង​៥០.០០០​នាក់​ ហើយ​នៅ​ប្រទេស​កូរ៉េ​ ខាង​ត្បូង​ជាង​៣០.០០០​នាក់​។…  

Dene-Hern Chen និង Khuon Narim
http://www.cambodiadailykhmer.com/news/1758/