ពលរដ្ឋខែ្មរជិត៦០០.០០០នាក់ដែលទៅធ្វើការងារនៅបរទេសមិនអាចបោះឆ្នោតបានទេ
នៅថ្ងៃទី២៨ ខែកក្កដាខាងមុខនេះ គេរំពឹងថា ប្រជាពលរដ្ឋចំនួន៩,៦លាននាក់ដែលបានចុះឈ្មោះបោះឆ្នោត រួចហើយនោះ នឹងទៅបោះឆ្នោត។ ប៉ុន្តែដោយសារគ្មានយន្ដការបោះ ឆ្នោតសម្រាប់អ្នកបោះឆ្នោតដែលមិនអាចមកបោះឆ្នោតបាន គេបានប៉ាន់ ប្រមាណថា កម្មករចំណាកស្រុកជិត៦០០.០០០នាក់ដែលរស់នៅបរទេស ប្រហែលជាមិនអាចបោះឆ្នោតបានទេ នេះបើយោងតាមអ្នកឃ្លាំមើលការ បោះឆ្នោត និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលធ្វើការជាមួយ ជនចំណាកស្រុក។ អ្នកមិនអាចបោះឆ្នោតបានទាំងនោះមានដូចជាពលរដ្ឋខ្មែរពេញវ័យ ទាំងស្របច្បាប់ និងមិនស្របច្បាប់ដែលត្រូវបានគេសន្និដ្ឋានថា ទៅ ធ្វើការនៅប្រទេសថៃ ម៉ាឡេស៊ី និងកូរ៉េខាងត្បូង នេះបើតាម ប្រសាសន៍របស់លោក ចូអែល ប្រេស្ដុន (Joel Preston) ទីប្រឹក្សានៅមជ្ឈ មណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ជាអង្គការផ្ដល់ជំនួយផ្លូវ ច្បាប់មួយដែលធ្វើការតស៊ូមតិសម្រាប់សិទ្ធិរបស់កម្មករចំណាកស្រុក ។… ខណៈដែលក្រសួងការងារកាលពីម្សិលមិញ បានបដិសេធមិនបង្ហាញទិន្នន័យ ស្ដីពីចំនួនប្រជាពលរដ្ឋកម្ពុជាដែលគេគិតថា បានទៅធ្វើការនៅបរទេសនោះ មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ សន្និដ្ឋានថា មានប្រជាពលរដ្ឋកម្ពុជា ដែលទៅធ្វើការនៅប្រទេសថៃទាំងស្របច្បាប់ និងមិនស្របច្បាប់ជាង ៥០០.០០០នាក់។ នៅប្រទេសម៉ាឡេស៊ីជាង៥០.០០០នាក់ ហើយនៅប្រទេសកូរ៉េ ខាងត្បូងជាង៣០.០០០នាក់។…
Dene-Hern Chen និង Khuon Narim
http://www.cambodiadailykhmer.com/news/1758/