មន្ត្រី​រាជការ​ប្រើប្រាស់​ធន​ធាន​​រដ្ឋ​ធ្វើ​យុទ្ធនាការ​ឃោស​នា​បោះ​ឆ្នោត​​

គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​ក្នុង​ ប្រទេស​កម្ពុជា​ ហៅ​កាត់​ថា (ខុម​ហ្វ្រែល) បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​សុក្រ​ថា ខ្លួន​បាន​កត់ត្រា​ថា មាន​១២០​ករណី​ដែល​មន្ត្រី​រាជ​ការ​ និង​មន្ត្រី​គណ​បក្ស​រំលោភ​ច្បាប់​បោះ​ឆ្នោត​ចាប់​តាំងពី​រដូវ​ធ្វើ​ យុទ្ធនាការ​ឃោស​នា​បោះ​ឆ្នោត​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា​មក។ លោក ទេព នីថា អគ្គ​លេខា​ធិ​ការ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ហៅ​កាត់​ថា (គ.ជ.ប.) ទំនង​ជា​មានការ​​​គាំទ្រ​​​​ក្នុង​ការ​ចែក​អំណោយ និងគាំទ្រ​​​​ចំពោះ​ មន្ត្រី​រាជការ​ដែល​ប្រើ​ប្រាស់​តួនាទី​របស់​ខ្លួន​និង​ធនធាន​របស់​រដ្ឋ​ ដើម្បី​ធ្វើ​យុទ្ធនាការ​ឃោសនា​ឲ្យ​គណបក្ស​កំពុង​កាន់​អំណាច ដោយ​អះ​អាង​ថា  គណៈកម្មាធិការ​ខុម​ហ្វ្រែល​​​​​​​​​​ត្រូវ​​តែ​ពិនិត្យ​ពិច័យ​​​មើល​​​“  ចំណុច​​​ផ្សេងៗ” របស់ គ.ជ.ប.ផង​​​”។ លោក​បាន​មាន​ប្រសាសន៍​ថា “ វា​មិន​ផ្ទុយ​នឹង​ច្បាប់​របស់​ គ.ជ.ប. ទេ  ប្រសិន​បើ​ពួកគេ​ចូលរួម​នៅ​ក្នុង​យុទ្ធ​នាការឃោសនា​ក្រៅ​ម៉ោង​ធ្វើការ​​ ឬ​ ប្រសិន​បើ​ពួកគេ​ទទួល​បាន​ការ​អនុ​ញ្ញាត​ពី​កន្លែង​ធ្វើ​ការ​របស់​ខ្លួន​ នោះ។ ប៉ុន្តែ ប្រសិន​បើ​ពួក​គេ​ធ្វើ​យុទ្ធនាការ​ដោយ​ស្លៀក​ពាក់​ឯក​សណ្ឋាន​របស់​ខ្លួន​នោះ ពួកគេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលរួម​ក្នុង​យុទ្ធនាការ​ឡើយ”។…

Khy Sovuthy
http://www.cambodiadailykhmer.com/news/2449/