មន្ត្រីរាជការប្រើប្រាស់ធនធានរដ្ឋធ្វើយុទ្ធនាការឃោសនាបោះឆ្នោត
គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅក្នុង ប្រទេសកម្ពុជា ហៅកាត់ថា (ខុមហ្វ្រែល) បានលើកឡើងកាលពីថ្ងៃសុក្រថា ខ្លួនបានកត់ត្រាថា មាន១២០ករណីដែលមន្ត្រីរាជការ និងមន្ត្រីគណបក្សរំលោភច្បាប់បោះឆ្នោតចាប់តាំងពីរដូវធ្វើ យុទ្ធនាការឃោសនាបោះឆ្នោតបានចាប់ផ្តើមកាលពីថ្ងៃទី២៧ ខែមិថុនាមក។ លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា (គ.ជ.ប.) ទំនងជាមានការគាំទ្រក្នុងការចែកអំណោយ និងគាំទ្រចំពោះ មន្ត្រីរាជការដែលប្រើប្រាស់តួនាទីរបស់ខ្លួននិងធនធានរបស់រដ្ឋ ដើម្បីធ្វើយុទ្ធនាការឃោសនាឲ្យគណបក្សកំពុងកាន់អំណាច ដោយអះអាងថា គណៈកម្មាធិការខុមហ្វ្រែលត្រូវតែពិនិត្យពិច័យមើល“ ចំណុចផ្សេងៗ” របស់ គ.ជ.ប.ផង”។ លោកបានមានប្រសាសន៍ថា “ វាមិនផ្ទុយនឹងច្បាប់របស់ គ.ជ.ប. ទេ ប្រសិនបើពួកគេចូលរួមនៅក្នុងយុទ្ធនាការឃោសនាក្រៅម៉ោងធ្វើការ ឬ ប្រសិនបើពួកគេទទួលបានការអនុញ្ញាតពីកន្លែងធ្វើការរបស់ខ្លួន នោះ។ ប៉ុន្តែ ប្រសិនបើពួកគេធ្វើយុទ្ធនាការដោយស្លៀកពាក់ឯកសណ្ឋានរបស់ខ្លួននោះ ពួកគេមិនត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងយុទ្ធនាការឡើយ”។…
Khy Sovuthy
http://www.cambodiadailykhmer.com/news/2449/